Category Archives: វិចារណកថា

IMG_5972

បើ​ដូរ គឺ​ដូរ​ពី​អ្នកដឹកនាំបុរស ទៅ​ស្ត្រី​វិញ​

​ភ្នំពេញ​៖  កំឡុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​នេះ គេ​ឃើញ​មានការ​ប្រើប្រាស់​ពាក្យ​ដ៏​ពេញនិយម​មួយ​ពី​សំណាក់​ក្រុមយុវជន​គណបក្ស​មួយ គឺ «​ដូរ ឬ​មិន​ដូរ​»


001

ហ្វ៊ុនស៊ិនប៉ិច​ទទួលបាន​ប្រជាប្រិយភាព និង​ឧត្តមភាព​ឡើងវិញ ក្រោម​ព្រះ​កិច្ចដឹកនាំ​របស់​សម្តេច​រាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី​

​ភ្នំពេញ​៖  ក្នុងចំណោម​គណបក្សនយោបាយ​ចំនួន ៨ ដែល​នឹងត្រូវ​ប្រកួតប្រជែង​គ្នា ក្នុងការ​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៥


V003

បទវិភាគ «ប្រទេស​ចិន ក្នុង​ក្រសែភ្នែក នៃ​ប្រទេស​កម្ពុជា»


NAron

បទ​អត្ថាធិប្បាយ​ «​លក្ខណៈសម្បត្តិ​ពិសេស របស់​សម្ដេច​​រាជបុត្រី ព្រះអនុជ នរោត្តម អា​រុណរ​ស្មី​»

​យោងតាម​ប្រវត្តិសាស្ត្រ​បាន​ឲ្យ​ដឹងថា មេដឹកនាំ​កំពូល​នៅ​ប្រទេស​កម្ពុជា ឬ​គណបក្សនយោបាយ​នានា​នៅ​ស្រុក​ខ្មែរ​ដែល​ទទួលបាន​ជោគជ័យ និង​ការគោរព​គាំទ្រ​ប្រកបដោយ​កេរ្តិ៍ឈ្មោះ​ល្អ​នោះ លុះត្រា​តែមាន​លក្ខណៈសម្បត្តិ​ចាំបាច់​បំផុត​មួយ​ដែល​មិនអាច​ខ្វះ​បាន​គឺ ត្រូវជា​សែ​រាជវង្សានុវង្ស​ខ្មែរ (​ឬ​អាចជា​សែ​រាស្ត្រសាមញ្ញ​) ដែលមាន​ឆន្ទៈ​ស្នេហា ជាតិ សាសនា ព្រះមហាក្សត្រ ឬ​របបរាជានិយម​ពិតប្រាកដ ។ នេះ​ជា​លក្ខណៈសម្បត្តិ​ទី​១ នៅក្នុង​ចំណោម​លក្ខណៈសម្បត្តិ​ផ្សេងៗ​ទៀត​របស់​មេដឹកនាំ​កំពូល​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ពី​អតីតកាល រហូតមកដល់​បច្ចុប្បន្ន​កាល និង​តទៅ​អនាគត ។​

​ត្រង់​នេះហើយ ក្រោយពី​មានបទពិសោធន៍​ច្រើនឡើងៗ​ផ្នែក​នយោបាយ​ពី​ឆ្នាំ​១៩៩៣​មក ថ្នាក់ដឹកនាំ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​បច្ចុប្បន្ន​ដឹកនាំ​ដោយ​ឯកឧត្តម​បណ្ឌិត ញឹក ប៊ុនឆៃ បាន​មើលឃើញថា សព្វថ្ងៃ​មានតែ សម្ដេច​រាជបុត្រី ព្រះអនុជ នរោត្តម អា​រុណរ​ស្មី បុត្រី​ពៅ​របស់​សម្ដេចឪ សម្ដេច​តា ព្រះបាទ​សម្ដេចព្រះ នរោត្តម សីហនុ មួយអង្គ​គត់​ដែលមាន​លក្ខណៈសម្បត្តិ​ពិសេស​មិនអាច​ខ្វះ​បាន សក្ដិសម​នឹង​គង់ប្រថាប់​ជា​ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ជា​ដរាប​តរៀង​ទៅ ។​

​ឯកឧត្តម​បណ្ឌិត ញឹក ប៊ុនឆៃ ប្រធាន​ប្រតិបត្តិ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​បាន​មានប្រសាសន៍​បញ្ជាក់បន្ថែម​ទៀត​កាលពី​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៣​ថ្មីៗ​ថា គណៈកម្មាធិការ​នាយក​របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​ចុះហត្ថលេខា​ជា​ឯកច្ឆន្ទ​លើ​ញត្តិ​សុំ​យាង សម្ដេច​រាជបុត្រី ព្រះអនុជ នរោត្តម អា​រុណរ​ស្មី មក​ធ្វើជា​ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែល​ញត្តិ​នោះបាន​ថ្វាយ​ព្រះអង្គ​កាលពី​ថ្ងៃ​ច័ន្ទ ទី​១១ ខែកុម្ភៈ កន្លងទៅ ហើយ​ឥឡូវ​ព្រះអង្គ​បាន​ឆ្លើយ​យល់ព្រម​រួចហើយ​ដែរ ។ “​ញត្តិ​របស់​គណៈកម្មាធិកា​រ​នាយក និង​គណៈកម្មាធិការ​អចិន្ត្រៃយ៍ បាន​ចុះហត្ថលេខា​ទាំងអស់គ្នា ដើម្បី​សុំ​យាង​ព្រះអង្គ​នោះ បាន​ថ្វាយ​ព្រះអង្គ ៣​ថ្ងៃ​ហើយ ហើយ​ដែល​តាម​ដឹង​មក​ថា ព្រះអង្គ​សព្វ​ព្រះ​ហទ័យ​មកហើយ អ៊ីចឹង​នៅសល់តែ​នីតិវិធី​ក្នុងការ​ធ្វើ​សមាជ​នោះទេ​” ។

​ឯកឧត្តម​បណ្ឌិត​ប្រធាន​ប្រតិបត្តិ នៅបាន​ប្រាប់​ឲ្យ​ដឹង​ពី​គម្រោង​ការរៀបចំ​រចនា​សម្ព័ន្ធ​ថ្មី​នៃ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​នៅក្រោយ​សមាជ​ខែមីនា​ខាងមុខ​ដែរ​ថា “​យើង​បាន​ជជែក​គ្នា​ហើយ បើតាម​មើលទៅ​អ្វីដែល​បាន​ឯកភាពគ្នា ជំហាន​ដំបូង​ប្រហែលជា​មានតែ​ប្រធាន អគ្គលេខាធិការ អគ្គលេខាធិការរង​សិន ព្រោះ​យើង​មិន​ចង់​ឲ្យ​មាន​អ្វី​សំពោងសំពាយ​ច្រើនពេក​នោះទេ​” ។​

​ពាក់ព័ន្ធ​នឹង​តំណែង​ព្រះប្រធាន​ថ្មី​នៃ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​នោះដែរ មានមតិ​ភាគច្រើន​ស្ទើរ​នៅ​គ្រប់​ស្រទាប់វណ្ណៈ ជាពិសេស​ម្ចាស់ឆ្នោត​នៅ​ទូទាំងប្រទេស​បាន​មានប្រសាសន៍​តៗ​គ្នា​ថា ពួកគាត់​សូម​ស្វាគមន៍ និង​គាំទ្រ​ទាំងស្រុង​ចំពោះ​ការគោរព​ស្នើសុំ​យាង​សម្ដេច​រាជបុត្រី ព្រះអនុជ នរោត្តម អា​រុណរ​ស្មី មក​ធ្វើជា​ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​នោះ ព្រោះថា​ព្រះអង្គ​មាន​លក្ខណៈសម្បត្តិ​ពិសេស​គ្រប់គ្រាន់​ឈានមុខ​គេ​ដូចជា​៖

១-​សម្ដេច​រាជបុត្រី ព្រះអនុជ នរោត្តម អា​រុណរ​ស្មី ជា​ព្រះរាជ​បុត្រី​ពៅ​របស់​សម្ដេចឪ សម្ដេច​តា សម្ដេច​តា​ទួត ព្រះបាទ​សម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ និង​ជា​ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ ព្រះ​បរម​រតនៈ​កោដិ ជាទីគោរព​សក្ការៈ​ជា​អមតៈ​នៃ​ជនរួមជាតិ​យើង ដែល​លោក (​សម្ដេចឪ សម្ដេច​តា​) ជា​អ្នក​បង្កើតឡើង​នូវ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ដោយផ្ទាល់​ព្រហស្ថ ទុកជា​ព្រះរាជ​កេរ​រតក តកូនតចៅ​អ្នករាជានិយម​ទាំងអស់ ។​

២-​សម្ដេច​រាជបុត្រី ព្រះអនុជ នរោត្តម អា​រុណរ​ស្មី មាន​ព្រះ​ប្រវត្តិ​ជិត​ស្និ​ទ្ធិ​បំផុត​ជាមួយ​សម្ដេចឪ សម្ដេច​តា សម្ដេច​តា​ទួត ព្រះបាទ​សម្ដេចព្រះ នរោត្តម សីហនុ និង​សម្ដេចម៉ែ សម្ដេច​យាយ សម្ដេច​យាយទួត ព្រមទាំង​ព្រះមហាក្សត្រ​ជាទីគោរព​សក្ការៈ​នៃ​យើង ។ មិនតែប៉ុណ្ណោះ សម្ដេច​រាជបុត្រី ក៍មាន​ទំនាក់ទំនង​ល្អប្រសើរ​ជាមួយ​ថ្នាក់ដឹកនាំ​កំពូល​គណបក្ស​ប្រជាជន​កម្ពុជា ជាពិសេស​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​អ្នក​ប្ដេជ្ញា​ជួយ​ថែរក្សា​ការពារ​របបរាជានិយម​នៅ​កម្ពុជា​ឲ្យ​បាន​គង់វង្ស​យូរអង្វែង​ទៀតផង ។ ការ​នេះ​ជា​ចំណង​ធ្វើ​ឲ្យ​គណបក្ស​រាជានិយម​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​ប្រជាជន​កម្ពុជា​ដែលជា​ដៃគូ​អាច​នឹង​បន្ត​សម្ព័ន្ធភាព​កាន់តែ​ល្អូក​ល្អឺ​ន​ជាមួយគ្នា​ថែមទៀត​ជាមិនខាន ។​

៣-​សម្ដេច​រាជបុត្រី ព្រះអនុជ នរោត្តម អា​រុណរ​ស្មី​ក៏​ជា​ស្ថាបនិក​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​តាំងពី​បង្កើតឡើង​ដំបូង​មកម្ល៉េះ ។ កាលនោះ​សម្ដេច​រាជបុត្រី តែងតែ​នៅតាម​ដង្ហែ​ជិត​ព្រះកាយ​សម្ដេចឪ សម្ដេច​តា សម្ដេច​តា​ទួត ព្រះបាទ​សម្ដេចព្រះ នរោត្តម សីហនុ ដែលជា​ព្រះបិតា​ស្ថាបនិក​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ជានិច្ច ។​

៤-​ក្រៅពី​ការ​តាម​ដង្ហែ​ព្រះ​រាជបិតា​ស្ថាបនិក​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច តាំងពី​ការបង្កើតឡើង​នៅ​ជាយដែន​ខ្មែរ​-​ថៃ​នោះ សម្ដេច​រាជបុត្រី ព្រះអនុជ នរោត្តម អា​រុណរ​ស្មី ក៍​ថែមទាំង​ធ្លាប់បាន​តាម​ដង្ហែ​ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯកភាព​ជាតិខ្មែរ​នៃ​យើង ក្នុង​ការយាង​បំពេញ​ព្រះរាជកិច្ច​ទាំង​នៅលើ​ឆាក​ជាតិ និង​អន្តរជាតិ​ចាប់ពី​ឆ្នាំ​១៩៩៣ ព្រមទាំង​បាន​តាម​ដង្ហែ​ព្រះ​បរមសព​ព្រះ​បរម​រតនៈ​កោដិ ចាប់ពី​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១២ មកដល់​ដើមខែ​កុម្ភៈ ឆ្នាំ​២០១៣​ថ្មីៗ​នេះ​រហូតដល់​ចប់​នូវ​ព្រះរាជ​ពិធីបុណ្យ​ផងដែរ ។​

៥-​សម្ដេច​រាជបុត្រី ព្រះអនុជ នរោត្តម អា​រុណរ​ស្មី មាន​ជំនាញ ឬ​បទពិសោធន៍​ច្បាស់លាស់​បំផុត​ផ្នែក​ទំនាក់ទំនង​ការងារ​ទូត​ជាមួយ​បណ្ដា​បរទេស​ទាំងឡាយ ជាក់ស្ដែង​បច្ចុប្បន្ន​សម្ដេច​រាជបុត្រី មាន​តួនាទី​ដ៍​សំខាន់​ជា​ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ម៉ាឡេស៊ី ។ បទពិសោធន៍​ជំនាញ​ផ្នែក​ការងារ​ទូត​នេះ​មាន​សារៈសំខាន់​ខ្លាំងណាស់​ដែល​ថ្នាក់​ដឹក នាំ​កំពូលៗ​ត្រូវតែមាន​…​។

៦-​សម្ដេច​រាជបុត្រី ព្រះអនុជ នរោត្តម អា​រុណរ​ស្មី ទទួលបាន​ការគោរព​គាំទ្រ​ទាំងស្រុង​ពី​ថ្នាក់ដឹកនាំ មន្ត្រីៗ និង​សកម្មជន​នៃ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ចាប់ពី​ថ្នាក់មូលដ្ឋាន​ដល់​ថ្នាក់ជាតិ ដែល​បាន​ឯកភាពគ្នា​ជា​ឯកច្ឆ័ន្ទ​ក្នុងការ​ថ្វាយ​ព្រះ​ឋានៈ​ព្រះ​អង្គជា​មេដឹកនាំ​កំពូល​របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ដោយ​មិនមាន​អ្នកប្រឆាំង​ជំទាស់​នោះឡើយ ។​

៧-​សម្ដេច​រាជបុត្រី ព្រះអនុជ នរោត្តម អា​រុណរ​ស្មី នឹង​ក្លាយជា​ស្ត្រី​ខ្មែរ​ទី​១ ដែល​ត្រូវបាន​លើកតម្កើង​ជា​ព្រះប្រធាន​គណបក្សនយោបាយ​មួយ (​ហ្វ៊ុនស៊ិនប៉ិច​) ចាប់ពី​ខែមីនា ឆ្នាំ​២០១៣​តទៅ គឺជា​ការ​ស្របទៅនឹង​ចរន្ត​របស់​ពិភពលោក​បច្ចុប្បន្ន ដែល​ជម្រុញ​លើកតម្កើង​តម្លៃ​ស្ត្រី​ឲ្យ​ក្លាយទៅជា​នាយករដ្ឋមន្ត្រី ឬ​ប្រធានាធិបតី​ដូចជា​ករណី​នៅ​តំបន់​អាស៊ី​សព្វថ្ងៃ​មាន​៖ នៅ​ប្រទេស​ថៃ និង​នៅ​ប្រទេស​កូរ៉េខាងត្បូង​ជាដើម​។​ល​។ លើសពីនេះទៅទៀត​សម្ដេច​រាជបុត្រី ព្រះអនុជ នរោត្តម អា​រុណរ​ស្មី ព្រះអង្គ​មាន​ព្រះ​កាយវិការ​ទន់ភ្លន់ មាន​ព្រះបន្ទូល​រួសរាយ​រាក់ទាក់ ញញឹម​ស្រស់ស្រាយ​ចំពោះ​មនុស្ស​ទូទៅ មិនចេះ​ប្រកាន់​រើសអើង​វណ្ណៈ​ទាប ឬ​ខ្ពស់​នោះទេ​។ ក្នុងនោះ​ក៍​ដោយសារតែ​អ្នកបោះឆ្នោត​នៅ​កម្ពុជា​ក្នុង​ខែកក្កដា ឆ្នាំ​២០១៣​ឆាប់ៗ​ខាងមុខ មាន​ស្ត្រី​ចំនួន​៥៣% ច្រើនជាង​អ្នកបោះឆ្នោត​ជា​បុរស​នោះ​ផងដែរ ។​

​គុណសម្បត្តិ​ល្អៗ​របស់​សម្ដេច​រាជបុត្រី ព្រះអនុជ នរោត្តម អា​រុណរ​ស្មី នៅមាន​ច្រើន​ទៀត​មិនអាច​រៀបរាប់​អស់​ទេ​…​។ លក្ខណៈសម្បត្តិ​ពិសេសៗ​ទាំងនេះ​នឹងធ្វើ​ឲ្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​អាច​ទទួលបាន​ជ័យជំនះ​ឈ្នះឆ្នោត​ភ្លូកទឹកភ្លូកដី​សារជាថ្មី សម្រាប់​ការបោះឆ្នោតជាតិ​នៅ​ខែកក្កដា ឆ្នាំ​២០១៣ នៅសល់​ប្រមាណ​ជា​៦​ខែ​ទៀត​នោះ​ជា​មិនខានឡើយ​៕ ដោយៈ រ៉ា​នៈ


timthumb

វិចារណកថា «នយោបាយ​គោខោកនឹម, ឆ្កែ​បង់ម្ចាស់ និង​ស៊ី​បាយ​បោក​ឆ្នាំង​របស់ កឹម សុខា»


cambodia_mourners_11-300x201

បទ​អត្ថា​ធិប្បាយ ៖ «សមិទ្ធផល​ធំៗ​នៃ​ព្រះមហាវីរក្សត្រ​សម្តេច​ព្រះ នរោត្តម សីហនុ»


opertion

វិចារណកថា ៖ បន្ទាប់ពី​រួមគ្នា​រវាង​គណបក្ស​រាជានិយម​ទាំងពីរ​ ​ប្រជាពលរដ្ឋ​ស្ទើរ​គ្រប់​ខេត្ត​បាន​ងាក​មក​គាំទ្រ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​វិញ​យ៉ាងខ្លាំង​ក្លា​

​ដោយ​មើលឃើញ​ពី​ជំហរ​ដ៏​រឹងមាំ​នៃ​គណបក្ស​រាជា​និ​​យម​ហ្វ៊ុនស៊ិនប៉ិច​ដែល​ស្ថាបនា​ឡើង​ដោយ​សម្តេចព្រះ​ ​នរោត្តម​ ​សីហនុ​ ​ព្រះ​ម​ហ​វីរ​ក្ស​ក្រ​ខ្មែរ​ដែល​បច្ចុប្បន្ន​មាន​ ​ថ្នាក់ដឹកនាំ​កំពូលៗ​ប្រកាន់​មា​គ៌ារបស់​អង្គ​សម្តេចឪ​ ​សម្តេច​ ​តា​ ​សម្តេចព្រះ​នរោត្តម​ ​សីហនុ​ ​ក្នុងការ​បង្រួបបង្រួម​អ្នក​រាជានិយម


opertion

វិចារណកថា ៖ គណបក្ស​រាជានិយម​នឹង​ជាប់​ឆ្នោត​ឆ្នាំ​២០១៣​យ៉ាង​ហោច​ណាស់​ជាង​២០​កៅអី​តំណាង​រាស្រ្ត

មាន​បងប្អូន​ប្រជារាស្ត្រ ប្រជាពលរដ្ឋ និង​ប្រជាជន​ម្ចាស់ឆ្នោត​ដែលមាន ឆន្ទៈ​គោរព​គាំទ្រ របបរាជានិយម​នៅ​កម្ពុជា​ភាគច្រើន បាន​និយាយថា នៅ​ឆ្នាំ ២០១៣​ខាងមុខនេះ គណបក្ស​រាជានិយម​អាច​នឹង ទទួលបាន​ជ័យជំនះ​ឈ្នះ ឆ្នោត​យ៉ាងហោចណាស់​ក៍ជាង ២០​កៅអី តំណាងរាស្ត្រ​ដែរ ។​

​ពួកគាត់​បាន​បញ្ជាក់ថា មូល​ហេតុដែល​នឹងធ្វើ​ឲ្យ​គណបក្ស រាជានិយម អាច​ទទួលបាន​ជ័យជំនះ​ឈ្នះ ឆ្នោត​កើន​អ​សនៈ​នៅ រដ្ឋសភា​ឡើងវិញ​នោះ ព្រោះតែ​ពេលនេះ​អ្នករាជានិយម អ្នក​សីហនុ​និយម បាននិងកំពុង​បង្រួប បង្រួម​គ្នា ឬ​លែងមាន​ការបែកបាក់​គ្នា​ដូច មុនៗ​ទៀតហើយ ។ ការ​នេះ​មិន ត្រឹមតែ​ជម្រុញ​ឲ្យ​គណបក្ស រាជានិយម ទទួលបាន​ផលបូក ឬ​ផលគុណ​នូវ សម្លេងឆ្នោត​ប៉ុណ្ណោះ​ទេ សូម្បីតែ​បងប្អូន​ប្រជារាស្ត្រ ប្រជាពលរដ្ឋ និង ប្រជា ជន​ម្ចាស់ឆ្នោត​ចំនួន រាប់លាន​នាក់​ផ្សេងទៀត​ដែល មិន​ព្រមទៅ​បោះឆ្នោត​ឲ្យ​គណបក្ស​ណា កន្លងមក​នោះ​ក៍​កំពុងតែ​នាំគ្នា​រង់ចាំ ទៅ​បោះឆ្នោត​ឲ្យ​គណបក្ស​រាជានិយម នៅក្នុង​ការបោះឆ្នោត​ជ្រើស តាំង​តំណាងរាស្ត្រ​សម្រាប់​អាណត្តិ ទី​៥​ឆ្នាំ​២០១៣​ខាងមុខ​នេះដែរ ។​

​គួរ​រំលឹក​ត្រួសៗ​ថា តាំងពី​អ្នករាជានិយម អ្នក​សីហនុ​និយម មានការ​បែក បាក់​គ្នា​ជា​២ ឬ​ជា​៣​បក្ស​ចាប់ពី​ចុង​អាណត្តិ​ទី​១​រួចមក បានធ្វើ​ឲ្យ​បងប្អូន​ជន រួម​ជាតិ​ម្ចាស់ឆ្នោត​ចំនួន​រាប់សែន ចូល ដល់​ខ្ទង់លាន​នាក់​បានសម្រេច​ចិត្ត មិន ព្រម​អញ្ជើញ​ទៅ​បោះឆ្នោត​ឲ្យ គណបក្ស​ណាមួយ​ទេ​ក្នុង​រយៈកាល ការបោះឆ្នោត​ប៉ុន្មាន​អាណត្តិ កន្លងមក ។ ក្នុងចំណោម​ពួកគាត់​ទាំងនោះ មាន​ម្ចាស់ ឆ្នោត​ភាគច្រើន​ធ្លាប់បាន​ប្រាប់​ឲ្យ​ដឹងថា ពួកគាត់​សុខចិត្ត​តស៊ូ​នៅ​រង់ចាំ​ទៅ ចូលរួម​បោះឆ្នោត​ឲ្យ​គណបក្ស រាជានិយម​បន្ទាប់ពី​មានការ​បង្រួបបង្រួម​គ្នា សារជាថ្មី​ឡើងវិញ​…​តែបើ​អ្នករាជានិយម អ្នក​សីហនុ​និយម មិនមាន​ការ​រួប រួមគ្នា​ទេ ពួកគាត់​នៅតែ​មិន​ទៅ បោះឆ្នោត​ឲ្យ​គណបក្ស ណាមួយ​ឡើយ​…​។​

​ឥឡូវនេះ ថ្នាក់ដឹកនាំ​កំពូល​គណបក្ស​រាជានិយម  ពោលគឺ​ឯកឧត្តម ញឹក ប៊ុនឆៃ ប្រធាន​ប្រតិបត្តិ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​ឯកឧត្តម សៅ រ៉ានី អតីត​អគ្គលេខាធិការ ដែល​បច្ចុប្បន្ន ក្លាយជា​ប្រធានស្ដីទី​គណបក្ស នរោត្តម រណ​ឬ​ទ្ធិ បាននិងកំពុង​ខិតខំ​ប្រឹងប្រែង យ៉ាងខ្លាំងបំផុត​ក្នុងការ​ព្យាយាម​ធ្វើ​ឲ្យ មានការ​រួបរួមគ្នារ​វាង​គណបក្ស រាជានិយម​ទាំង​២​នេះ​ទទួលបាន​ជោគជ័យ ត្រចះត្រចង់​ជា​បណ្ដើរ​ឈានទៅរក ការច្របាច់បញ្ចូលគ្នា​ស្ថិតនៅក្រោម ដំបូល​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​តែមួយ សារជាថ្មី​ឡើងវិញ​នៅ​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ ២០១២​ខាងមុខនេះ ទៅតាម​ការ​ប្រាថ្នា​ចង់បានរ​បស់បង ប្អូន​ប្រជារាស្ត្រ ប្រជា ពលរដ្ឋ និង​ប្រជាជន​ម្ចាស់ឆ្នោត​រាប់លាន នាក់​ដែល​បាន​ទន្ទឹងរង់ចាំ​ជាច្រើន ឆ្នាំកន្លងមក​នោះ​ហើយ ។​

​បងប្អូន​ម្ចាស់ឆ្នោត​បាន​មាន ប្រសាសន៍​ទៀតថា មូលហេតុ​ដែល​ធ្វើ​ឲ្យ គណបក្ស​រាជានិយម​ហ្វ៊ុនស៊ិនប៉ិច អាច​នឹង​ឈ្នះឆ្នោត​កើន​អ​សនៈ​នៅ រដ្ឋសភា​នៅក្រោយ​ការបោះឆ្នោត​ឆ្នាំ ២០១៣​ឡើងវិញ​នោះ ក៍​បណ្ដាលមកពី​ជន​រួម ជាតិខ្មែរ​នៅ​ទូទាំងប្រទេស​កាន់តែ បាន​យល់ដឹង​ច្បាស់​ឡើងៗ អំពី​យុទ្ធសាស្ត្រ ធ្វើ​នយោបាយ​ញុះញង់ បំផ្លិចបំផ្លាញ​ជាតិ និង​បំផ្លិចបំផ្លាញ​សេចក្ដីសុខ​របស់ បងប្អូន​ប្រជារាស្ត្រ ប្រជាពលរដ្ឋ និង​ប្រជាជន​ពី​សំណាក់​ពួក​មេៗ គណបក្ស ប្រឆាំង​ងប់​ង​ល់ សម រង្ស៊ី និង​មេគណបក្ស​ប្រឆាំង​លេងៗ កឹម សុខា នោះដែរ​បន្ទាប់ពី​ពួកគេ​បានរួម​គ្នា បង្កើតឡើង​នូវ​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ ឬ​គ្រោង​នឹង​បង្កើតជា​គណបក្ស​ស ង្គ្រោះ​ជាតិ ស្អី​គេ​នោះ​រួចមក ។​

​សាធារណជន​បាន​និយាយ​រិះគន់ថា ការដាក់​ឈ្មោះ “​ចលនា​ប្រជា​ធិ​ប តេ​យ្យស​ង្គ្រោះ​ជាតិ ឬ​គណបក្ស​សង្គ្រោះ​ជាតិ​” វា​មិន​សម​ទំនង​ទាល់តែសោះ …​ពួកគេ​គួរតែ​ដាក់ឈ្មោះថា “​ចលនា​ញុះញង់​បំផ្លិចបំផ្លាញ​ជាតិ ឬ​គណបក្ស សង្គ្រោះ សម រង្ស៊ី – កឹម សុខា​” វិញ​ទើប​វា​ត្រឹមត្រូវ​ជាង ។ ព្រោះថា​ការប្រើ​ពាក្យ “​សង្គ្រោះ​ជាតិ​” ពេលនេះ​វា​ហួស​សម័យ​ទៅហើយ​… តែ​ផ្ទុយទៅវិញ នៅតែ បុគ្គល សម រង្ស៊ី និង​បុគ្គល កឹម សុខា  ខ្លួនឯង​២​នាក់​នេះ​ទៅវិញ​ទេ​ដែល ត្រូវ​សង្គ្រោះ​ពី​ឈ្មោះ​ជា​អ្នក ជាប់ទោស និង​ពី​ឈ្មោះ ជា​អតីត​ចោរលួច​អង្ករ ។​

​មាន​អ្នកខ្លះ​បាន​និយាយថា  លោក​ប្រធាន​មានតែ​ឈ្មោះ សម រង្ស៊ី បាន និង​កំពុង​ប្រើ​កលល្បិច​បោក បញ្ឆោត​លោក កឹម សុខា ឲ្យ​ចូលរួម​បង្កើត “​ចលនា​ប្រជាធិបតេយ្យ សង្គ្រោះ​ជាតិ ឬ​គណបក្ស​សង្គ្រោះ​ជាតិ​”​គ្រាន់តែ សម្រាប់​ធ្វើជា​ឧបករណ៍​តថ្លៃ​ផ្នែក នយោបាយ​ដើម្បី​ជួយ សង្គ្រោះ​ខ្លួន​ឲ្យ​បាន​រួច ផុតពី​ការជាប់គុក​នៅ​ព្រៃ​ស ដែល​អាចនឹងទទួល​បាន​ឱកាស​ចូល ស្រុក​វិញ​បាន​ក្នុង​គោលបំណង​មក សោយសុខ​យ៉ាង​ស្រួល​នៅលើ​គំនរ លាភសក្ការៈ​នៃ​ការធ្វើ​អាជីវកម្ម គណបក្សនយោបាយ​រប​ស់​ខ្លួន ដូចពេលមុនៗ​ទៀត​ប៉ុណ្ណោះ ។

​រីឯ​លោក​ប្រធាន​មានតែ​មាត់​ដូច​ត្រី​កំភ្លាញ កឹម សុខា វិញ​ក៍ ត្រូវ​មហាជន មើលឃើញថា គាត់​កាន់តែ​មិនមាន​ចិត្ត​ស្មោះត្រង់ នឹង​លោក សម រង្ស៊ី ទៅ ទៀត ។ អាច​បកប្រែ​មក​ថា គោលបំណង​សំខាន់​របស់​បុរស ផ្លែ​ល្វា កឹម សុខា គឺ​ប៉ុនប៉ង​ចង់​ធ្វើ​ឲ្យ​គណបក្ស​សម រង្ស៊ី នឹងត្រូវ​រលាយ​ដូច​គណបក្ស​ជាតិខ្មែរ …​រួចហើយ​គាត់​នឹង​ឡាយឡុង​មន្ត្រីៗ និង​អ្នកគាំទ្រ​របស់​គណបក្ស​សម រង្ស៊ី  ឲ្យ​ចូលមក​បម្រើ​គណបក្ស​សិទ្ធិមនុស្ស របស់ខ្លួន​បាន​យ៉ាង​ងាយស្រួល​ដោយ មិនចាំបាច់​ខំប្រឹង​ចំណាយពេល​យូរ​ឡើយ ។​

​ការប្រើ​កលល្បិច​បោក​បញ្ឆោត​គ្នា​ដើម្បី​ទាញយក​ផលប្រយោជន៍​ទៅ វិញ​ទៅមក​រវាង​មេបក្ស​មានទោស សម រង្ស៊ី និង​មេបក្ស​អតីត​ចោរលួច​អង្ករ កឹម សុខា នេះ នឹងធ្វើ​ឲ្យ​បងប្អូន​ប្រជារាស្ត្រ ប្រជាពលរដ្ឋ និង​ប្រជាជន​ម្ចាស់ ឆ្នោត​ភាគច្រើន​កាន់តែ​លែង​ទុកចិត្ត​ទាំងស្រុង​តែម្ដង ។ ទីបំផុត គណបក្ស ប្រឆាំង​ទាំង​២​នឹងត្រូវ​រលាយ​ដូចគ្នា​ឈានទៅដល់​ការធ្លាក់​ឆ្នោត​ឆ្នាំ​២០១៣ អាច​នៅសល់​ត្រឹមតែ​១​គណបក្ស​បាន​១​កៅអី​នៅ​រដ្ឋ​សភាក៍​អាច​ថា​បានដែរ ។​

​ផ្ទុយទៅវិញ បងប្អូន​ម្ចាស់ឆ្នោត​ទាំងឡាយ​ដែល​គាំទ្រ​គណបក្ស សម រង្ស៊ី បច្ចុប្បន្ន និង​ដែល​សុទ្ធតែជា​អ្នក​ធ្លាប់បាន​បោះឆ្នោត​គាំទ្រ​គណបក្ស​រាជា និយម​ហ្វ៊ុនស៊ិនប៉ិច​កាលពី​ឆ្នាំ​១៩៩៣​នោះ ច្បាស់​ជា​ពួកគាត់​នឹង​នាំគ្នា​ប្ដូរ គំនិត​ងាក​មក​បោះឆ្នោត​គាំទ្រ​គណបក្ស​រាជានិយម​ហ្វ៊ុនស៊ិនប៉ិច​ជា​ស្នា ព្រហស្ថ​របស់​អង្គ​សម្តេចឪ សម្តេច​តា សម្តេច​តា​ទួត ព្រះបាទ​សម្ដេចព្រះ នរោត្តម សីហនុ សារជាថ្មី​ឡើងវិញ​ជាមិនខាន ។​

​សរុបសេចក្ដី​មក មាន​មជ្ឈដ្ឋាន​ជាច្រើន​បាន​និយាយថា បន្ទាប់ពី​អនុវត្ត ការបង្រួបបង្រួម​គ្នា​ទទួលបាន​ជោគជ័យ​យ៉ាង​ធំធេង​ចាប់ពីពេលនេះ​តទៅ​ដោយ​មិនមាន​ការបែកបាក់​គ្នា​ទៀតហើយ​នោះ ប្រាកដជា​នឹងធ្វើ​ឲ្យ​គណបក្ស រាជានិយម​ហ្វ៊ុនស៊ិនប៉ិច​មាន​សម្លេងគាំទ្រ​ភ្លូកទឹកភ្លូកដី​ដែល​អាច​ជាប់ឆ្នោត ទទួលបាន​កៅអី​តំណាងរាស្ត្រ​នៅក្នុង​រដ្ឋសភាជាតិ​សម្រាប់​ការបោះឆ្នោត​ឆ្នាំ​២០១៣​ខាងមុខ​យ៉ាងហោចណាស់​ក៏បាន​ចំនួន​ជាង​២០​អ​សនៈ ឬ​ស្ថិតនៅ លំដាប់​លេខ​រៀង​ទី​២ បន្ទាប់ពី​គណបក្ស​ប្រជាជន​កម្ពុជា​ដែរ ៕

ដោយៈ សៅ រ៉ា​នៈ​


បទ​វិចារណកថា ៖ ​មិនឃើញ​ក្តារ​មឈូស មិន​ស្រក់​ទឹកភ្នែក​

​ចំណងជើង​នៃ​វិចារណកថា​នេះ គឺ​ពុំមាន​ចេតនា​ប្រមាថ​ដល់​អាយុជីវិត​របស់​បុគ្គល​ណា ជាដាច់ខាត ហើយក៏​មិនមែនជា​សុភា​សឹ​ត​បុរាណ​ខ្មែរ​ផងដែរ ក៏ប៉ុន្តែ​ជា​ពាក្យ​ដែល​សង្គម​ខ្មែរ​ធ្លាប់ ប្រើ​ជា​ញឹកញយ និង​ដឹងឮ​ជាទូទៅ ។ អ្នកញៀន​ល្បែងភ្នាល់​ស៊ីសង តែងតែ​ចចេស​រឹងរូស និង​មាន អស្មិមានះ ពុំ​ព្រមស្តាប់​ទូន្មាន​របស់​អ្នកដទៃ សូម្បី​ឪពុក ម្តាយ ប្រពន្ធ​កូន ខ្លួនឯង ដោយ​បន្ត ចំណាយ​ទ្រព្យធន រហូត​លង់ខ្លួន លិចលង់ បង់ទ្រព្យ បាត់​បុណ្យ​យស​សក្តិ និង​បែកបាក់​ព្រាត់ប្រាស គ្រួសារ និង​ក្ស័យ​ទុន  ហើយ​មានពេលខ្លះ​រហូតដល់​ហ៊ាន​ទៅ​ឆបោក ប្រព្រឹត្ត​អំពើចោរកម្ម ឬមួយ ហ៊ាន​ប្រព្រឹត្ត​គ្រប់បែបយ៉ាង ដោយមាន​ជំនឿ​ទុកចិត្ត​តែ​លើ​ខ្លួនឯង​ម្នាក់​គត់  ដែល​នៅ​ទីបញ្ចប់ បានដឹងខ្លួន និង​សម្រក់​ទឹកភ្នែក ក៏ប៉ុន្តែ​ហួសពេល​ទៅហើយ ។ គ្រោះថ្នាក់​របស់​អ្នកញៀន​ល្បែង ភ្នាល់​ស៊ីសង បង្ក​ផលវិបាក​សម្រាប់តែ​ក្នុង​រង្វង់​គ្រួសារ​តូច​មួយ​ប៉ុណ្ណោះ មិន​បង្កបញ្ហា​ដល់​អ្នកផង ដទៃ​ខ្លាំងក្លា​ប៉ុន្មាន​ឡើយ ។

​អ្នកញៀន​នឹង​ល្បែង​នយោបាយ ជាពិសេស​អ្នកនយោបាយ​ដែល​គិតតែ​ពី​ប្រយោជន៍ ផ្ទាល់ខ្លួន គ្មាន​មនសិកា និង សតិសម្បជញ្ញៈ និង​ជំហរ​គោរព​គោលការណ៍ កាតិក​សញ្ញា​ច្បាស់ លាស់ គ្មាន​ការគោរព​គោលការណ៍​ប្រជាធិបតេយ្យ គឺ​មិន​ខុសពី​អ្នកញៀន​ល្បែងស៊ីសង​ប៉ុន្មាន ឡើយ ក៏ប៉ុន្តែ​ផលវិបាក ដែល ជះឥទ្ធិពល​មកវិញ គឺមាន​ទំហំធំធេង​ណាស់ គឺ​មិន​ត្រឹមតែ​វាសនា អនាគត​របស់ខ្លួន​តែម្នាក់ឯង ឬ ក្រុមគ្រួសារ​របស់ខ្លួន​នោះឡើយ តែ​មនុស្ស​រាប់ម៉ឺន រាប់សែន​នាក់ ដែល​នៅ​ជាមួយ​ខ្លួន ក៏ត្រូវ បាត់បង់​ឱកាស និង​រងគ្រោះ​ពី​និន្នាការ​នយោបាយ​នោះ​ផងដែរ ។​

​គេ​នៅ​ចាំបាន​ថា មាន​សារព័ត៌មាន​ជាច្រើន បាន​ដកស្រង់​ប្រសាសន៍​របស់ ឯកឧត្តម ញឹក ប៊ុនឆៃ ប្រធាន​ប្រតិបត្តិ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ថា ប្រជាប្រិយភាព​របស់​ស​ម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ត្រូវ​ធ្លាក់ចុះ​ណាស់​ទៅហើយ ពីព្រោះ ឯកឧត្តម​ជា​អ្នក​សកម្ម​ចុះ​មូលដ្ឋាន ហើយ​ធ្លាប់​ដឹង​ពី ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​ទាំងនោះ ។ សម្តេចក្រុមព្រះ​នរោត្តម រណឫទ្ធិ ដែលជា​ទម្លាប់​របស់ ព្រះអង្គ ភាគច្រើន​ចំណាយពេល​វេលា​នៅ ក្រៅប្រទេស មិនបាន​យក​ព្រះទ័យ​ទុកដាក់​ទេ ពីព្រោះ ព្រះអង្គ​ស្តាប់​តែ​យោបល់​របស់​អ្នក​ជំនិត​ជុំវិញ ព្រះកាយ​របស់​ព្រះអង្គ ដែលថា ព្រះអង្គ​មាន នៅតែ មាន​ប្រជាប្រិយភាព សូម្បី​ព្រះអង្គ​គង់នៅ​ក្រៅ​ស្រុក​មិនបាន​ចូលរួម​ឃោសនា​រក​សម្លេងឆ្នោត ក៏ មាន​សម្លេងគាំទ្រ​យ៉ាងច្រើន ចុះ​ទម្រាំ​ព្រះអង្គ​មក គង់នៅ​ក្នុងស្រុក យាង​ឃោសនា​ដោយ​ព្រះអង្គ ឯង គណបក្ស​ដាក់​ព្រះនាម​ព្រះអង្គ ហើយ​មាន​ព្រះ ឆាយា​លក្ខណ៍​របស់​ព្រះអង្គ​ផ្ទាល់​ទៀត រឿង​អី មិនមាន​ប្រជាប្រិយភាព​? ប៉ុន្មាន​ថ្ងៃ​មុនពេល​បោះឆ្នោតក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​អាណត្តិ​ទី​៣ បន្ទាប់ ពី មាន​សេចក្តីថ្លែងការណ៍​រួម​ថ្ងៃទី ២៤ ឧសភា ២០១២ ដែល​ពាក្យ​សាមញ្ញ​ថា ការភ្ជាប់​ពាក្យ​រៀបការ អ្នករាជានិយម​នៃ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​នរោត្តម រណឫទ្ធិ បង្រួបបង្រួម​គ្នា​ឡើងវិញ អ្នកផង​បាន​អបអរសាទរ និង​មាន​ក្តីសង្ឃឹម​ណាស់ ថា​អ្នករាជានិយម​នឹងមាន​សម្លេងគាំទ្រ​ច្រើន តែ​ចំពោះ​អ្នកតាមដាន​នយោបាយ​វិញ គេ​មាន​សេចក្តី​បារម្ភ​ណ៍​ជាខ្លាំង​ចំពោះ​ការ​វិវឌ្ឍន៍​នយោបាយ ដូច​ផ្លេកបន្ទោរ ពីព្រោះ​ពេល​វា​លា​ខ្លី​ពេក​សម្រាប់​ការជម្រះ​សតិអារម្មណ៍​របស់​សមា​ជិ​ក​នៅតាម មូលដ្ឋាន ។ ឃើញ​ដូច្នេះ ឯកឧត្តម ញឹក ប៊ុនឆៃ ប្រធាន​ប្រតិបត្តិ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែលមាន ឱកាស​ជួប​ទំនាក់ទំនង​ជាមួយ​សម្តេចក្រុមព្រះ បានទូល​ព្រះអង្គ​ថា គង់តែ​ព្រះអង្គ​យាង​មក​ដឹកនាំ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច នៅក្រោយ​ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ព្រះអង្គ​គួរតែ​អំពាវនាវ​ឱ្យ សមាជិក​របស់​គណបក្ស​នរោត្តម រណឫទ្ធិ និង​ប្រជាពលរដ្ឋ​ខ្មែរ​បោះឆ្នោត​គាំទ្រ​គណបក្ស​ហ្វ៊ុន​ស៊ិន ប៉ិច​តែម្តងទៅ ។ សំណើ​នេះ ពុំ​ត្រូវបាន​សម្តេចក្រុមព្រះ យក​ព្រះទ័យ​ទុកដាក់​ឡើយ ព្រះអង្គ​នៅ ប្រកាន់​អស្មិមានះ ចចេស​រឹងរូស​ថា ប្រជាប្រិយភាព​របស់​ព្រះអង្គ​នៅមាន​ច្រើនណាស់ ហេតុនេះ ព្រះអង្គ​បាន​ឈ្លៀត​យកចំណេញ​នៅ​ខណៈ​ដែលមាន​ចរន្ត​បង្រួបបង្រួម​អ្នករាជានិយម​នេះ  ដោយ ធ្វើការ​ឃោសនា​ថា ព្រះអង្គ​នឹង​យាង​មក​ដឹកនាំ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែល​មិនមែនជា​ហ្វ៊ុន​ស៊ិន ប៉ិច​ញឹក ប៊ុនឆៃ ទេ គឺ​ហ្វ៊ុនស៊ិនប៉ិច​របស់​ព្រះបិតា​ព្រះអង្គ ហេតុនេះ​សូមឱ្យ​ប្រជាពលរដ្ឋ​បោះឆ្នោត ឱ្យ​ព្រះអង្គ គឺ​គណបក្ស​នរោត្តម រណឫទ្ធិ ។ រាស្ត្រ​ម្ចាស់ឆ្នោត​គេ​ឆ្ងល់​ណាស់ ព្រះកាយ​ព្រះអង្គ​នឹង មក​នៅ​ជាមួយ​ហ្វ៊ុនស៊ិនប៉ិច​របស់​ព្រះបិតា មិនមែន​ហ្វ៊ុនស៊ិនប៉ិច​ញឹក ប៊ុនឆៃ តែ​ឱ្យទៅ​បោះឆ្នោតឱ្យ គណបក្ស​មួយ​ដែល​មានតែ​ព្រះនាម​របស់​ព្រះអង្គ​ទៅវិញ តើ​វា​មានន័យ​យ៉ាងណា​? តើ​ត្រូវ​សម្រេច ចិត្ត​យ៉ាងណា​? អ្នកខ្លះ​គេ​ឆ្ងល់​ណាស់ ទើបតែ​ស៊ីញេ ជាមួយ​លោក ញឹក ប៊ុនឆៃ ដែលជា​ប្រធាន​ប្រតិ ប​ត្តិ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច មិនបាន​ប៉ុន្មាន​នាទី ផង ស្រាប់តែ​សម្តេចក្រុមព្រះ ថា នឹង​ដឹកនាំ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​របស់​ព្រះរាជ​បិតា​ទៅវិញ តើ​ព្រះ​រាជបិតា​ជា​ព្រះប្រធាន​គណបក្ស​ហ្វ៊ុន​ស៊ិន ប៉ិច ឬ​? ទីបញ្ចប់ លទ្ធផល​នៃ​ការបោះឆ្នោត​បង្ហាញឱ្យឃើញ​យ៉ាងច្បាស់​ណាស់​ថា គណបក្ស​រាជា និយម​ទាំងពីរ​នេះ ត្រូវ​បាត់បង់​សម្លេង​ជាច្រើន ទៅឱ្យ​គណបក្សប្រឆាំង ដែល​បាន​ដោយ​មិនបាច់ ប្រឹង​ទៅវិញ ។ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ត្រូវបាន​បំផ្លិចបំផ្លាញ​ដោយសារ​សម្តេចក្រុមព្រះ​នរោត្តម រណឫទ្ធិ ដែល​តែងតែមាន​អស្មិមានះ ចចេស​រឹងរូស និង​ដែល​ដក់​ជាប់​នូវ​គំនិត​អ​ត្មា​និយម ពោរពេញ ដោយ​កំហឹង​និង​គំនុំសងសឹក ។ ផ្ទុយទៅវិញ គណបក្ស​ដែលមាន​ព្រះនាម​របស់​ព្រះអង្គ ក៏ត្រូវ​បាត់ បង់​សម្លេងគាំទ្រ​ជាង បី​សែន​នាក់ ពី​ជាង​បួន​សែន មក​នៅត្រឹមតែ​ជាង​មួយ​សែន​នាក់ ហើយ បង់​អាសនៈ​ពី ៤២៥ មក​នៅតែ​ជាង ៥០  តើ​នេះ​ឬ​ជា​ប្រជាប្រិយភាព​របស់​សម្តេច​ក្រុមព្រះ ? តើ​ដល់ ពេលណា​ទើប​ព្រះអង្គ​ភ្ញាក់​ព្រះកាយ​?

​សម្តេចក្រុមព្រះ​នរោត្តម រណឫទ្ធិ នៅតែ​ពុំ​ព្រម​ទទួលស្គាល់​ការពិត​ទេ ព្រោះ​ជា​ធម្មជាតិ របស់​អ្នកនយោបាយ​ដែល​ប្រកាន់​អស្មិមានះ ដែល​ពាក្យ​នេះ តាម​វចនានុក្រម​របស់​សម្តេច​ព្រះសង្ឃ រាជ ជួន ណាត ប្រែ​ថា សេចក្តី​ប្រកាន់​ចិត្តរឹង​ត្អឹង​ថា​អញ ថា​គេ ឬថា​យើង ថា​គេ មិន​ព្រម​ទទួល​ជឿ ស្តាប់​អ្នកណា ប្រកាន់​ថា​ស្រេច​នឹង​អញ គ្មាន​អ្នកណា​ដល់​អញ ។ បន្ទាប់ពី​ការប្រកាស​លទ្ធផល បោះឆ្នោត​ឃុំ​សង្កាត់ សម្តេចក្រុមព្រះ​នរោត្តម រណឫទ្ធិ បាន​អំពាវនាវ​ដល់​រាស្ត្រ​ខ្មែរ ជាពិសេស សំដៅលើ​សមាជិក​របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ឱ្យទៅ​រួបរួម​ជាមួយ​គណបក្សរ​បស់​ព្រះអង្គ ដើម្បី ព្រះអង្គ​អាច​នឹង​ដឹកនាំ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ដែល​គ្មាន​ញឹក ប៊ុនឆៃ នៅពេល​អនាគត ដោយ ព្រះអង្គ​ប្រើពាក្យ​ថា សូមឱ្យ​ប្រថុយ​សាកល្បង​ជាថ្មី​ម្តងទៀត ឱ្យ​ព្រះអង្គ​បាន​ដឹកនាំ​គណបក្ស ដែល ប្រកាន់​ផ្លូវកណ្តាល ។ បន្ទូល​របស់​សម្តេចក្រុមព្រះ នេះ គ្មានអ្វី​ខុសពី​អ្នកញៀន​ល្បែងស៊ីសង​ឡើយ រហូតដល់​អស់ពី​ខ្លួន ទើប​ភ្ញាក់ស្មារតី ។ សូម​រំលឹកថា ថ្នាក់ដឹកនាំ និង​សមាជិក​គណបក្ស​ហ្វ៊ុន​ស៊ិន ប៉ិច ជាពិសេស រាស្ត្រ​ខ្មែរ​ដែល​និយម​របបរាជានិយម ធ្លាប់បាន​ថ្វាយ​សម្តេចក្រុមព្រះ​សាកល្បង ច្រើនលើក​មកហើយ ចាប់ពី អាសនៈ​រដ្ឋសភា ៥៨ ធ្លា​ក់មក ៤៣  ធ្លាក់​បន្ទាប់មកទៀត​នៅត្រឹម ២៦ ហើយ​ព្រះអង្គ​នៅតែ​ចចេស រឹងរូស មិន​ស្តាប់​យោបល់​អ្នកដទៃ ដែល​ទីបំផុត ទើប​មានការ​កែទម្រង់ នៅ​ឆ្នាំ ២០០៦ ។​

​សរុបសេចក្តី​ទៅ ពាក្យ​ថា មិនឃើញ​មឈូស មិន​ស្រក់​ទឹកភ្នែក ដូច​ចំណងជើង​នៃ​អត្ថបទ នេះ គឺ​ពុំមាន​អ្វី​ក្រៅពី​សំដៅ​ទៅលើ​ជន​ដែល​ញៀន​នឹង​ល្បែង ទោះបី​ល្បែងស៊ីសង ក៏ដូចជា​ល្បែង នយោបាយ បើ​មិន​ដល់​ក្ស័យធន គឺ​មិន​ភ្ញាក់ខ្លួន​ជាដាច់ខាត ។ តើ​យើង​រង់ចាំ​ដល់ពេល​ធ្លាក់ទឹក ទើប នាំគ្នា​ចូកចែវ ឬមួយ​ក៏​ប្រញាប់​ដូច​សំពៅ​ពី​ពេលនេះ​ទៅ​? អ្នករាជានិយម និង​រាស្ត្រ​ខ្មែរ​និយម​របប រាជានិយម ល្មម​ភ្ញាក់រលឹក នឹង​វិល​មក​រួបរួមគ្នា​ជា​មហា​គ្រួសារ​ក្នុង​គណបក្ស​រាជានិយម​ហ្វ៊ុនស៊ិនប៉ិច ចាប់ពីពេលនេះ​តទៅ ដើម្បី​លើកស្ទួយ និង​ស្តារឡើងវិញ​នូវ​កិត្តិយស របស់​គណបក្ស​រាជានិយម មួយ​នេះ ដែលជា​គណបក្ស​ដើរ​តាម​ព្រះ​រាជមាគ៌ា លើកតម្កើង​ព្រះរាជ​បិតា​ស្ថាបនិក ជាទី​សក្ការៈ សូមកុំ​ប្រថុយប្រថាន​ប្រគល់​វាសនា​អនាគត​របស់ខ្លួន​ឱ្យ​អ្នក​ល្បែង​នយោបាយ​ដែល​ប្រកាន់ អស្មិ មានះ ប្រើប្រាស់​ភ្នាល់​សាកល្បង​មួយ​ក្តារ​ទៀត​ជាដាច់ខាត ៕

​អ្នករាជានិយម​


បទ​អត្ថាធិប្បាយ​ «​នរណា​ជា​អ្នក​រាំងស្ទះ​ការបង្រួបបង្រួម​អ្នករាជា​និយម?»

​ពាក្យ​ថា ស្វា​ស៊ី​បាយ​លាប​មាត់​ពពែ ឬ ពាក្យ​ដែល​គេ​តែង​ឮជា​ញឹកញយ​ថា បៀម​ឈាម​ព្រួស​លើ​គេ ត្រូវបាន​គេ​ចងចាំ និង​យល់​អត្ថន័យ​ច្បាស់​ណាស់ ដែល​អ្នកផង​គេ​ស្អប់ខ្ពើម​ជាខ្លាំង​មិន​ចង់ឃើញ​ទង្វើ​នេះ​កើត មាននៅ​ក្នុងសង្គម​ឡើយ ។ យ៉ាងណាមិញ នៅក្នុងពេល​ថ្មីៗ​នេះ សម្តេចក្រុមព្រះ​នរោត្តម រណឫទ្ធិ បាន​មាន បន្ទូល​ក្នុង​សន្និសីទកាសែត ដោយ​ទម្លាក់​ការទទួលខុសត្រូវ​ទាំងស្រុង​លើ ឯកឧត្តម ញឹក ប៊ុនឆៃ ថា​ជា​អ្នក​រាំង ស្ទះ​ដល់​ការបង្រួបបង្រួម​អ្នករាជានិយម ។ ធាតុពិត ការផ្តើមគំនិត​ឱ្យមាន​ការបង្រួបបង្រួម​អ្នករាជានិយម សីហនុ​និយម បាន​កើតមានឡើង​តាំងពី​ឆ្នាំ ២០០៩​ម្ល៉េះ ដែល​កាលនោះ​ថ្នាក់ដឹកនាំ​នៃ​គណបក្ស​ហ្វ៊ុន​ស៊ិន ប៉ិច និង​គណបក្ស​ជាតិនិយម ដែល​ក្រោយមក​បាន​ផ្លាស់​ទៅជា​គណបក្ស​នរោត្តម រណឫទ្ធិ បានធ្វើការ​ជាមួយ គ្នា​ប្រើ​ពេលវេលា​អស់​ជិត​ពីរ​ឆ្នាំ រហូតដល់​មានការ​ស្បថស្បែ​នៅមុខ​ព្រះអង្គ​គោកធ្លក ក្នុង​ខេត្តសៀមរាប ដើម្បី សម្តែង​នូវ​ការស្មោះត្រង់ រួម​ធ្វើ​សម្ព័ន្ធភាព​ជាមួយគ្នា សំដៅ​យាង​សម្តេចក្រុមព្រះ មក​ធ្វើជា​ព្រះប្រធាន​នៃ​គណ បក្ស​មួយ​ដែលមាន​ប្រវត្តិ​ដើម​ចេញពី​រណ​សិ​រ្យ​ហ្វ៊ុនស៊ិនប៉ិច ពោលគឺ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ក្នុង​កិត្តិយស និង សេចក្តីថ្លៃថ្នូរ​បំផុត សម្រាប់​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ។ ផ្ទុយទៅវិញ នៅពេលដែល​សម្តេចក្រុមព្រះ ត្រូវបាន​ទទួល​ការ​ព្រះរាជទាន​លើកលែងទោស និង​វិលត្រឡប់​ហក់​មក​ប្រឡូក​ក្នុង​ឆាកនយោបាយ​វិញ ក្នុង ឋានៈ​ជា​ព្រះប្រធាន​នៃ​គណបក្ស​នរោត្តម រណឫទ្ធិ ព្រះអង្គ​បាន​ទាត់ចោល​នូវ​កិច្ចព្រមព្រៀង​ស្តីពី​សម្ព័ន្ធ​អ្នក រាជានិយម មិន​ទទួលស្គាល់​អ្វីដែល​ថ្នាក់ដឹកនាំ​បក្ស​មុន​សម្រេចបាន​នោះទេ ។ គេ​នៅ​ចាំបាន​ផងដែរ​ថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​ផ្តួចផ្តើម​ដាក់ឈ្មោះ​គណបក្ស​ថ្មី ថា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ៨១ តែ​ផែនការ​នេះ​ត្រូវ​បរាជ័យ ដោយសារ​អ្នករាជានិយម​ពិតប្រាកដ ក្នុង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ប្រឆាំង​យ៉ាង ដាច់អហង្ការ ដែល​មិនអាច​ទទួលយកបាន​នូវ​ទង្វើ​ប្រមាថ និង​អក​ត្ត​ញ្ញូ​ចំពោះ​កេរ្តិ៍ដំណែល​ជា ប្រវត្តិសាស្ត្រ របស់​សម្តេចឪ សម្តេច​តា សម្តេច​តា​ទួត​ជាទីគោរព​នៃ​យើង​។

​នៅ​ខណៈដែល​ការប៉ុនប៉ង​ទាំង​ប៉ុន្មាន​លើក​នេះ​មិនបាន​សម្រេច សម្តេចក្រុមព្រះ ដែល​កាលពីមុន ធ្លាប់បាន​ចោទប្រកាន់ សម្តេច ហ៊ុន សែន ថា​នៅ​ពីក្រោយ​បក្ស​ប្រហារ​របស់​ញឹក ប៊ុនឆៃ បាន​សុំ​អន្តរាគមន៍ ពីស​ម្តេច ហ៊ុន សែន ឱ្យជួយ​ធ្វើការ​បង្រួបបង្រួម​អ្នករាជានិយម ជាថ្មី​ម្តងទៀត ដែល​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​ស្វាគមន៍ និង​ព្រមព្រៀង​ទទួលយក ដោយ​សុខចិត្ត​បំភ្លេចចោល​អតីតកាល​ដ៏​ឈឺចាប់ ដោយ​គោរព​តាម អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ។ ប្រជារាស្ត្រ​ខ្មែរ​ម្ចាស់ឆ្នោត​មាន សេចក្តី​ងឿងឆ្ងល់​ជាខ្លាំង និង​មានការ​ភ័ន្តច្រឡំ​មិនដឹង​ជា​បោះឆ្នោតឱ្យ​គណបក្ស​ណា នៅ​ខណៈដែល​មានការ ព្រមព្រៀង​ថា​នឹង​បង្រួបបង្រួម​អ្នករាជានិយម​នៅក្នុង​ក្របខណ្ឌ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែល​នឹង​ដឹកនាំ​ដោយ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ​នៅពេល​អនាគត​។ វា​ពិតជា​ត្រឹមត្រូវ​ហើយ ដែល​គណបក្ស​អ្នករាជានិយម ទាំងពីរ ត្រូវ​បាត់បង់​សម្លេងគាំទ្រ​យ៉ាងធ្ងន់ធ្ងរ ហើយ​ផ្តល់​ផលចំណេញ​មិនបាច់​ខំ​ដល់​គណបក្ស​ដទៃ​វិញ​នោះ ពីព្រោះ​ប្រជារាស្ត្រ​លោក​មិន​យល់​ទាល់តែសោះ​ថា បើ​ព្រះអង្គ​បម្រុង​នឹង​មក​ដឹកនាំ និង​ពង្រឹង​គណបក្ស​រាជា និយម​ហ្វ៊ុន ស៊ិនប៉ិច នៅក្រោយ​ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ហេតុអ្វី​បានជា​សម្តេចក្រុមព្រះ​ខំ អំពាវនាវ​ឱ្យគេ បោះឆ្នោតឱ្យ​គណបក្ស​នរោត្តម រណឫទ្ធិ​ទៅវិញ​នោះ​? តើ​នេះ​ជា​សុ​ឆន្ទៈ​ពិតប្រាកដ​របស់ ព្រះអង្គ​ក្នុងការ​បង្រួបបង្រួម​និង​ពង្រឹង​គណបក្ស​រាជានិយម​ហ្វ៊ុនស៊ិនប៉ិច​ឬ​? ប្រជារាស្ត្រ​ខ្មែរ​ដែល​តាមដាន ព្រឹត្តិការណ៍​ថ្ងៃទី ២៤ ឧសភា ២០១២ បានកត់សំគាល់​ឃើញថា ក្រោយពី​ចុះហត្ថលេខា​មិនបាន​ប៉ុន្មាន​នាទី ផង សម្តេចក្រុមព្រះ បាន​សម្តែង​នូវ​មោទនភាព និង​ប្រកាស​នូវ​ជ័យជំនះ​ក្តែ​ងៗ​ថា ព្រះអង្គ​នឹង​យាង​មក​ដឹកនាំ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែលជា​របស់​ព្រះ​រាជបិតា ជា​របស់​ព្រះអង្គ​ដែល​ព្រះ​រាជបិតា​ប្រទាន​ដល់​ព្រះអង្គ​វិញ ហើយ មិនមែន​ហ្វ៊ុនស៊ិនប៉ិច ញឹក ប៊ុនឆៃ ឡើយ​។ ទង្វើ​របស់​សម្តេចក្រុមព្រះ​នេះ មិនបាន​ទទួលផល​ចំណេញ អ្វី​ឡើយ ព្រោះ​ប្រជារាស្ត្រ​ខ្មែរ​មិន​ល្ងង់ខ្លៅ​ដល់​ទៅ​មិនដឹងខ្យល់​អ្វី​នោះទេ គេ​នៅចាំ​ច្បាស់​ណាស់​ថា នៅក្នុង ព្រឹត្តិការណ៍​កក្កដា ឆ្នាំ ១៩៩៧ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ស្ទើរតែ​ត្រូវ​បាត់បង់​រលាយ​សាបសូន្យ​បាត់ស្រមោល ទៅហើយ នៅសល់តែ​មូលដ្ឋាន​អូរ​ស្មាច់​ដែល​គ្រប់គ្រង​ដឹកនាំ​តស៊ូ​ដោយ​អ្នករាជានិយម សីហនុ​និយម ក្រោម ការ​ទប់ទល់​ដ៏​ស្វាហាប់ និង​បញ្ជាការ​ផ្ទាល់​របស់ ញឹក ប៊ុនឆៃ ខាន់ សាវឿន រួមជាមួយ​អតីតយុទ្ធជន​ក្នុង​កង ទ័ព​សីហនុ​និយម​ប៉ុណ្ណោះ ។ បើ​គ្មាន​ការតស៊ូ​ដ៏​ស្វិតស្វាញ និង​ស្វាហាប់​ដោយ​ភក្តីភាព​ដ៏​ស្មោះស្ម័គ្រ​ចំពោះ ព្រះ​រាជបិតា​ស្ថាបនិក ម្ល៉េះ​គ្មាន​ដំណោះស្រាយ​នយោបាយ គ្មាន​ការវិលត្រឡប់ និង​មាន​វត្ត​មាននៃ​ហ្វ៊ុន​ស៊ិន ប៉ិច​ឡើយ ។ កាលណោះ សម្តេចក្រុមព្រះ​គង់នៅ​ទីណា​? ក្រោយពេល​មាន​ដំណោះស្រាយ​តាមផ្លូវ នយោបាយ តើ​សម្តេចក្រុមព្រះ​នៅបាន​នឹកឃើញ​ដល់​អ្នក​ដែល​បាន​ពលី ស្លាប់បាត់​បង់ជីវិត របួស​ពិការ ខ្លះ ដែរឬទេ​? តើ​សម្តេចក្រុមព្រះ ធ្លាប់បាន​យាង​ទៅធ្វើ​បុណ្យឧទ្ទិសកុសល​ដ​ល់​វិញ្ញាណ​ក្ខ័​ន្ធ​អតីតយុទ្ធជន​នៅ វិមាន​អ្នកប្រជាធិបតេយ្យ​ប៉ុន្មាន​ដង​ហើយ​? មេរៀន​ទាំងនេះ មិនអាច​ត្រូវបាន​បំភ្លេច​ឡើយ អ្នករាជានិយម​ពិត ប្រាកដ​ក្នុង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច មិនអាច​បណ្តោយឱ្យ​ប្រវត្តិសាស្ត្រ​ត្រឡប់​កើតឡើង​ជាថ្មី​ឡើយ យើង​ប្តេជ្ញា គោរព​តាម​ព្រះរាជ​តំរិះ និង​មាគ៌ា​នយោបាយ​របស់​ព្រះ​រាជបិតា​ស្ថាបនិក​ដែល​បាន​ត្រួសត្រាយ​ទុក​មក ជា ពិសេស​ការធ្វើ​សហប្រតិបត្តិការ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ស្ថិរភាព សន្តិភាព និង​ការអភិវឌ្ឍន៍​។ ការបង្រួបបង្រួម​អ្នករាជានិយម​ក្នុង​ក្របខណ្ឌ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច អាច​នឹង​បន្ត​ធ្វើទៅបាន​ល្គឹកណា គណបក្ស​នរោត្តម រណឫទ្ធិ​មាន​សុ​ឆន្ទៈ​ពិតប្រាកដ  និង​បញ្ជាក់​ជំហរ​ឱ្យ​ច្បាស់លាស់​ដូចគ្នា​នឹង​គណបក្ស ហ្វ៊ុនស៊ិនប៉ិច ។ មិន​ត្រូវយក​ល្បែង​ស្វា​ស៊ី​បាយ​លាប​មាត់​ពពែ មកលេង​ដើម្បី​ប្រជា​ភិ​ថុ​ត កេង​ប្រ​វ​ញ្ញ និង​ធ្វើ​អាជីវកម្ម​នយោបាយ ដោយ​ព្រួស​ឈាម​ដាក់​អ្នកដទៃ​ឡើយ ។ មិនមាន​ន​ណារ​ចាញ់បោក ល្បិចកល​នេះ​តទៅទៀត​ទេ៕


ការរួបរួម​អ្នករាជានិយម​ ​អ្នក​សីហនុ​និយម​ឡើងវិញ​ធ្វើ​ឲ្យ​មាន​ព្រឹត្តិការណ៍​ជាតិ​ថ្មី​មួយ​

​នេះ​ជា​ក្តីសង្ឃឹម​និង​ជា​ក្តី​ប្រាថ្នា​របស់​សកម្មជន​នៃ​គណបក្ស​រាជានិយម​ទាំងពីរ​ក៏ដូចជា​ប្រជា​​រាស្ត្រ​​ទាំង​​នគរ​ចង់​ ​បាន​និង​ចង់ឃើញ​ថ្នាក់ដឹកនាំ​រួបរួមគ្នា​ដើម្បី​រក្សា​ស្ថិរភាព​ ​នយោបាយ​ក៏ដូចជា​ចង់ ឃើញ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ដែល​ ​ជា​ស្នា​ព្រហស្ថ​របស់​អង្គ​សម្តេច​ឳ​ ​សម្តេច​តា​ ​សម្តេចព្រះ​ ​នរោត្តម​ ​សីហនុ​ ​ព្រះមហាវីរក្សត្រ​នៃ​យើង​មាន​ប្រជាប្រិយភាព​ឡើងវិញ​ដើម្បី​ត្រៀមខ្លួន​ក្នុង ការចូល រួម ប្រកួតប្រជែង​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៥ ​ឆ្នាំ​ ២០១៣​ខាងមុខ​ប្រកបដោយ ភាព ជោគជ័យ​ដូច​ឆ្នាំ​១៩៩៣ ​ឡើងវិញ​។​ ​សមាជិក​ ​សមាជិកា​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​និង​ ​គណបក្ស នរោត្តម​ ​រណឫទ្ធិ​ ​មាន​សេចក្តីសោមនស្ស​ជាទីបំផុត​ចំពោះ​ព្រះតម្រិះ​និង​មនសិការ​ដ៏​ល្អ ថ្លៃថ្លា​របស់ សម្តេច​ ​ក្រុមព្រះ​ ​នរោត្តម​ ​រណឫទ្ធិ​ ​និង​ឯកឧត្តម​ ​បណ្ឌិត​ ​ញឹក​ ​ប៊ុនឆៃ​ ​ព្រមទាំង​ថ្នាក់ដឹកនាំ គណបក្ស ទាំងពីរ​ដែល​បាន​ ​ធ្វើការ​បង្រួបបង្រួម​អ្នករាជានិយម​និង​អ្នក​សីហនុ​និយម​ ​ឡើងវិញ​។​

​កាយវិការ​ប្រកបដោយ​វីរភាព​ក្នុង​ស្មារតី​បង្រួបបង្រួម​នេះ​បញ្ជាក់​ឲ្យ​ឃើញថា គឺជា​សញ្ញា វិ​ជ្ជ មាន​មួយ​ដើម្បី​តម្កល់​នូវ​គោលបំណង​របស់ខ្លួន​ដែល​បានធ្វើ​សច្ចាប្រណិធាន​នា​សម័យកាល​នៃ  ការ ធ្វើ​ចលនា​តស៊ូ​រំដោះជាតិ​នៃ​ ​រណសិរ្ស​រួបរួម​ជាតិ​ដើម្បី​កម្ពុជា​ឯករាជ្យ​ ​អព្យាក្រឹត​ ​សន្តិ​និង​សហប្រតិបត្តិ​(​រ​.​រ​.​ជ​.​ក​.​ឯ​.​អ​.​ស​.​ស​)​ដែល​ត្រូវបង្កើត​ ​ឡើង​ក្រោម​ស្នា​ព្រហស្ថ​ដ៏​ថ្លៃថ្លា​បំផុត​របស់​អង្គ សម្តេចព្រះ​មហាវីរក្សត្រ​ ​សម្តេចព្រះ​នរោត្តម​ ​សីហនុ​ ​សម្តេច​ឳ​នៃ​ ​យើង​ ​គឺ​រំដោះ​ប្រទេសជាតិ​ពី​ការ ឈ្លានពាន​និង​កាន់កាប់​ ​ពី​សំណាក់​បរទេស​ ​នាំមក​ជូន​ប្រទេសជាតិ​នូវ​សន្តិភាព​ ​ឯករាជ្យ​ ​បូរណភាព ទឹកដី​ ​និង​ភាពសម្បូរ​ណ៍​រុងរឿង​។​

​ដើម្បី​បុព្វហេតុ​ខាងលើនេះ​ ​អ្នករាជានិយម​និង​សីហនុ​និយម​ដែលជា​សមាជិក​ ​សមាជិកា​នៃ ចលនា​តស៊ូ​ (​រ​.​រ​.​ជ​.​ក​.​ឯ​.​អ​.​ស​.​ស​)​បាន​ពលី​ជីវិត​យ៉ាងច្រើន​ ​ហើយ​ ​បាន​នាំមក​ជូន​ប្រទេស​កម្ពុជា​ជា ព្រះរាជាណាចក្រ​ទី​២​នា​ ​ឆ្នាំ​១៩៩៣​។​ ​ការរួបរួម​របស់​អ្នករាជានិយម​ ​អ្នក​សីហនុ​និយម​បានធ្វើ​ឲ្យ ប្រទេសជាតិ​ទទួល​នូវ​លទ្ធិប្រជាធិបតេយ្យ​ ​និង​ការអភិវឌ្ឍន៍​ប្រទេស​គួរ​ឲ្យ​មោទនភាព​។​ ​សក្ខីភាព​នៃ​ ​ការបង្រួបបង្រួម​អ្នករាជានិយម​ ​អ្នក​សីហនុ​និយម​ឡើងវិញ​ ​នឹងធ្វើ​ឲ្យ​មាន​ព្រឹត្តិការណ៍​ជាតិ​ថ្មី​មួយ​គឺ ភាពជោគជ័យ​របស់​គ​ណ​បក្ស​ហ្វ៊ុនស៊ិនប៉ិច​នា​ថ្ងៃ​អនាគត​និង​ទទួលបាន​លទ្ធផល​ដ៏​ត្រចះត្រចង់ ដូច ការបោះឆ្នោតជាតិ​នា​ឆ្នាំ​១៩៩៣​ផង​ ​ដែរ​ ​។​

​ដូច្នេះ​ក្នុងនាម​សមាជិក​ ​សមាជិកា​ដែល​បាន​តម្កល់​ ​ស្មារតី​ស្វាមី​ភ​ក្រ​ចំពោះ​គណបក្ស រាជានិយម​តាំងពីដើម​រៀងមក​ ​សូម​ធ្វើការ​អំពាវនាវ​ដល់​អ្ន​ក​រាជានិយម​ ​អ្នក​សីហ​  ​នុ​និយម​ទាំងអស់​ ​សូមមេត្តា​ធ្វើ​សម្បទាន​មនសិការ​វិល​មក​ ​រួមគ្នា​ជាម​ហា​គ្រួសារ​រាជានិយម​ហ្វ៊ុនស៊ិនប៉ិច​វិញ​ដើម្បី​បន្ត​ឆន្ទ​:​ធ្វើ​ឲ្យ​បានសម្រេច​នូវ​សច្ចាប្រណិធាន​ខាងលើ​និង​កសាង​ប្រទេស​ឲ្យ​ទៅជា​កោះសន្តិភាព ប្រកប ដោយ​ការរីកចម្រើន​លូតលាស់​និង​សម្បូរ​ណ៍​រុងរឿង​ដូច​បាន​ចារ​នៅក្នុង​បុព្វកថា​នៃ​រដ្ឋធម្មនុញ្ញ​ ​។​ ​អ្នក រាជានិយម​ ​អ្នក​សីហនុ​និយម​ ​ត្រូវតែ​រួបរួម​ជា​គ្រួសារ​រាជានិយម​ហ្វ៊ុនស៊ិនប៉ិច​តែមួយ​ ​ទើប​ទទួលបាន នូវ​ភាពជោគជ័យ​ដ៏​ត្រចះត្រចង់​ក្នុង​ការបោះ​ ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៥ ​ឆ្នាំ​២០១៣ ខាងមុខនេះ​ ​។​

​ជយោ​!​គណបក្ស​រាជានិយម​ហ្វ៊ុនស៊ិនប៉ិច​!


ហ៊្វុនស៊ិនប៉ិច​ឈាន​មុខ​គេ​ក្នុង​ការ​លើក​កម្ពស់​ស្ត្រី​នៅ​លើ​ឆាក​នយោបាយ

ក្នុង​ចំណោម​គណបក្ស​នយោបាយ​ដែល​បាន​ចូល​រួម​បោះឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​កាល​ពី​អាណត្តិ​កន្លង ទៅ គឺ​មាន​តែ​គណបក្ស​ហ៊្វុន​ស៊ិន​ប៉ិច​តែ​មួយ​គត់ ដែល​បាន​សម្រេច​ជា​ឯកច្ឆ័ន្ទ​ក្នុង​ការ​លើក​កម្ពស់​ស្ត្រី​លើ​ឆាក​នយោបាយ។

សម្តេចរាជបុត្រីព្រះអាណុជ នរោត្តម អារុណរស្មី

នោះ គឺ​ការ​ថ្វាយ​ព្រះ​បេក្ខភាព​ជា​នាយករដ្ឋ​មន្ត្រី​ដល់​សម្តេច​រាជបុត្រី ព្រះ​អាណុជ នរោត្តម អារុណរស្មី ដែល កាល​ណោះ​គ្មាន​បក្ស​នយោបាយ​មួយ​ណា​ធ្វើ​ដូច ឬ​នឹក​ឃើញ​ឡើយ។

សហជីវិន ញឹក ប៊ុនឆៃ ប្រធាន​ប្រតិបត្តិ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ធ្លាប់​មាន​ប្រសាសន៍​រួច​មក​ហើយ​ថា គណបក្ស ហ៊្វុនស៊ិនប៉ិច មាន​គោល​ការណ៍​លើក​កម្ពស់​ស្ត្រី​ក្នុង​វិស័យ​នយោបាយ​តាំង​ពី​ដើម​រៀង​មក។ ហើយ​អ្វី​ដែល​សហជីវិន​ប្រធាន​ប្រតិបត្តិ​បាន​ធ្វើ​ការ​គូស​បញ្ជាក់​ថែម​ទៀត​នោះ គឺ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​បាន​រៀប​ចំ​ចលនា​ស្ត្រីហ៊្វុនស៊ិនប៉ិច​តាំង​ពី​ថ្នាក់​ជាតិ​រហូត​ដល់​ថ្នាក់​មូលដ្ឋាន។

បើ​គិត​មក​ដល់​ពេល​នេះ គណបក្ស​ហ៊្វុនស៊ិនប៉ិច​បាន​ដាក់​បេក្ខភាព​ស្ត្រី​ជា​បេក្ខភាព​ក្នុង​បញ្ជី​បោះឆ្នោត​ក្រុម ប្រឹក្សា​ឃុំ-សង្កាត់ ចំនួន​៣០​ភាគរយ​រួចស្រេច​ទៅ​ហើយ ហើយ​ក៏ដូច​អ្វី​ដែល​គណៈកម្មាធិការ​លើក​ស្ទួយ​ស្ត្រី ក្នុង វិស័យ​នយោបាយ​ចង់​បាន​នា​ពេល​ថ្មីៗ​នេះ​ដែរ។

គួរ​រំលឹក​ថា កាល​ពី​អំឡុង​ខែ​មករា ឆ្នាំ​២០១២ គណៈប្រតិភូ​មួយ​ក្រុម​ដែល​ជា​គណៈកម្មា​ធិការ​លើក​ស្ទួយ ស្ត្រី​ក្នុង​វិស័យ​នយោបាយ បាន​ចូល​ជួប​សម្តែង​ការ​គួរ​សម​ចំពោះ​សហជីវិន ញឹក ប៊ុនឆៃ ប្រធាន​ប្រតិបត្តិ​គណបក្ស ហ៊្វុនស៊ិនប៉ិច។

ក្នុង​ឱកាស​នោះ ប្រធាន​គណៈប្រតិភូ​បាន​ជម្រាប​សហជីវិន ញឹក បុនឆៃ ថា គណៈកម្មាធិការ​លើក​ស្ទួយ​ស្ត្រី ក្នុង​វិស័យ​នយោបាយ​បាន​ធ្វើ​សកម្មភាព​យ៉ាង​មមាញឹក ដើម្បី​រួម​ចំណែក​ធ្វើ​យ៉ាង​ណា​បង្កើន​ចំនួន​សមាជិក​ក្រុម​ប្រឹក្សា ឃុំ-សង្កាត់ ជា​ស្ត្រី​ឱ្យ​បាន​២៥​ភាគរយ ស្រប​តាម​គោល​ដៅ​អភិវឌ្ឍន៍​សហសវត្សរ៍​ឆ្នាំ​២០១៥។

សហជីវិន ញឹក បុនឆៃ បាន​សម្តែង​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​នូវ​សកម្មភាព​ការងារ​ដែល​គណៈ​កម្មាធិការ​លើក​ស្ទួយ​ស្ត្រី​ក្នុង​វិស័យ​នយោបាយ​បាន​ធ្វើ​កន្លង​មក និង​កំពុង​បន្ត​ធ្វើ​យ៉ាង​សកម្ម​នេះ ដោយ​សហជីវិន​ប្រធាន​ប្រតិបត្តិ​បាន​ចាត់​ទុក​ថា ជា​ការងារ​ដ៏​មាន​សារៈ​សំខាន់​បំផុត​ក្នុង​សង្គម​កម្ពុជា។

ម៉្យាង​ទៀត អ្វី​ដែល​គណៈកម្មាធិការ​លើក​ស្ទួយ​ស្ត្រី​ក្នុង​វិស័យ​នយោបាយ​កំពុង​ធ្វើ​នៅ​ពេល​នេះ គឺ​ស្រប​នឹង ចលនា​ស្ត្រី​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ក៏​ដូច​ជា​ថ្នាក់ដឹក​នាំ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​អនុវត្តន៍​កន្លង​មក​ដែរ។ តាម​ពិត​ទៅ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ត្រូវ​បាន​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ ទទួល​ស្គាល់​រួច​ទៅ​ហើយ​ថា ជា​គណបក្ស​នយោបាយ​រាជានិយម​មួយ​ដែល​គិត​គូរ និង​លើក​កម្ពស់​ស្ត្រី​លើ​ឆាក​នយោបាយ​មុន​គេ បន្ទាប់​ពី​មាន​ការ​កែ​ទម្រង់​នយោបាយ​ដ៏​ស៊ី​ជម្រៅ​រួច​មក។

ដូច្នេះ គេ​អាច​និយាយ​បាន​ថា ចំនួន​ស្ត្រី​ជា​បេក្ខភាព​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ របស់​គណបក្ស​ហ៊្វុនស៊ិន​ប៉ិច​ប្រមាណ​៣០ភាគ​រយ​នៅទូទាំង​ប្រទេស​នេះ គឺជា​ចំនួន​គួរ​ឱ្យ​កត់​សម្គាល់​បំផុត ក្នុង​ចំណោម​គណបក្ស​នយោបាយ​នានា ដែល​ស្មើ​នឹង​មាន​ន័យ​ថា គណបក្ស​ហ៊្វុនស៊ិនប៉ិច​កំពុង​ឈាន​មុខ​គេ​ក្នុង​ការ​លើក​កំពស់​ស្ត្រី​លើ​ឆាក​នយោបាយ​ហើយ៕

ដោយ សម្លេងហ៊្វុនស៊ិនប៉ិច


វិចារណកថា «ហ្វ៊ុនស៊ិនប៉ិច​នៅតែ​ប្រកាន់​ជំហរ​ដើម​ក្នុងការ​បង្រួបបង្រួម​អ្នករាជានិយម​»

​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​នៅតែ​ប្រកាន់យក​មាគ៌ា​ដ៏​រឹងមាំ​ ​របស់​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​ ​នរោត្តម​ ​សីហនុ​ ​ព្រះ​ស្ថាបនិក​គណបក្ស​និង​ជា​ព្រះមហាវីរក្សត្រ​នៃ​ព្រះរាជា​ ​ណា​ចក្រ​កម្ពុជា​ក្នុងការ​បង្រួបបង្រួម​ជាតិ​ ​ផ្សះផ្សា​ជាតិ​ ​និង​ ​កិច្ចសហប្រតិបត្តិការ​ជាមួយ​បណ្តា​គណបក្សនយោបាយ​ ​ទាំងអស់​ដែលមាន​និន្នាការ​នយោបាយ​ដូចគ្នា​ដើម្បី​រួម​ចំ​ ​ណែ​ក​ការពារ​បូរណភាព​ទឹកដី​ ​


ហ្វ៊ុនស៊ិនប៉ិច​បាន​ឈាន​រក​ភាពជោគជ័យ​មួយកម្រិត​

​​ដោយ​មើលឃើញ​ពី​ភាពរឹងមាំ និង​ការប្រកាន់យក​ ​មា​គា​៌​លទ្ធិប្រជាធិបតេយ្យ​ពេញលេញ​ក្នុងការ​អនុវត្តន៍ និង​ដឹកនាំ​របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​បច្ចុប្បន្ន​ដែលមាន​ថ្នាក់​ ​ដឹកនាំ​កំពូលៗ​ជាអាទិ៍​ ​ឯកឧត្តម​ ​កែវ​ ​ពុទ្ធរស្មី​ ​មគ្គុទ្ទេសក៍​ ​គណបក្ស​ ​ឯកឧត្តម​ ​លឺ​ ​ឡាយស្រេង​ ​ប្រធានកិត្តិយស​ ​និង ឯកឧត្តម​ ​បណ្ឌិត​ ​ញឹក​ ​ប៊ុនឆៃ​ ​ប្រធាន​ប្រតិបត្តិ​គណបក្ស​ ​ក្នុង​ការចុះពង្រឹង​និង​ការផ្សាភ្ជាប់​ជាមួយ​មូលដ្ឋាន​បន្ទាប់ពី​ ​កំណែ​ម្រ​ង់​ពី​ប្រធាន​ដឹកនាំ​អស់​មួយជីវិត​មកជា​ប្រធាន​ដឹកនាំ​ដែលមាន​អាណត្តិ​៥​ឆ្នាំ​វិញ​នោះ​ ​ឃើញថា​ ​មានការ​គាំទ្រ​យ៉ាងច្រើន​កុះករ​ពី​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ ​ជាពិសេស​ទទួលបាន​កា​រ​គាំទ្រ​ពី​អន្តរជាតិ​ដូចជា​មហាមិត្ត​ចិន ដែល​បានទទួល​ស្គា​ល់ពី​ការវិវត្ត​ដ៍​ល្អប្រសើរ​របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​បច្ចុប្បន្ន​និង​បាន​ចុះ​អនុស្សារណ​:MOU​ជាមួយគ្នា​ក្នុងការ​ផ្សាភ្ជាប់​ទំនាក់ទំនង​ឲ្យ​កាន់​តែមាន​ភាពជិតស្និទ្ធ​ ​ដ៏​ល្អប្រសើរ​រវាង​ប្រជាជាតិ​ទាំងពីរ​ក៏ដូចជា​គណបក្ស​ទាំងពីរ​ ​ផងដែរ​។​

​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​នៅតែ​ប្រកាន់យក​មាគ៌ា​ដ៏​រឹងមាំ​របស់​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​ ​នរោត្តម​ ​សីហនុ​ ​ព្រះ​ស្ថាបនិក​គណបក្ស​និង​ជា​ព្រះមហាវីរក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងការ​បង្រួបបង្រួម​ជាតិ​ ​ផ្សះផ្សា​ជាតិ​ ​និង​ ​កិច្ចសហប្រតិបត្តិការ​ជាមួយ​បណ្តា​គណបក្សនយោបាយ​ ​ទាំង អស់​ដែលមាន​និន្នាការ​នយោបាយ​ដូចគ្នា​ដើម្បី​រួមចំណែក​ការពារ​បូរណភាព​ទឹកដី​ ​ការពារ​ផលប្រយោជន៍​ជាតិ​ ​និង​ការអភិវឌ្ឍន៍​ប្រទេស​ឲ្យ​មានការ​រីកចម្រើន​ដូច​សព្វថ្ងៃ​។​ ​ជាងនេះទៅទៀត​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​បាន​ប្រកាន់យក​ ​គោលនយោបាយ​អព្យាក្រឹត​ភាព​គឺ​មិន​ប្រឆាំង​ទៅនឹង​គណ​ ​បក្ស​ណាមួយ​ឡើយ​ឲ្យ​តែ​គណបក្ស​ទាំងនោះ​មាន​សុ​ឆន្ទ​: ​ដូចគ្នា​ក្នុងការ​បម្រើ​ជាតិ​មាតុភូមិ​ ​ជា​អ្នក​សីហនុ​និយម​ ​ជា​អ្នករាជានិយម​ ​ជា​អ្នក​លទ្ធិប្រជាធិបតេយ្យ​ ​ជា​អ្នក​ស្រឡាញ់​ ​សិទ្ធិសេរីភាព​ក្នុង​គារ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ ​ជា​អ្នកការ​ ​ពារ​ផលប្រយោជន៍​ជាតិ​ ​ជា​អ្នក​គោរព​សិទ្ធិមនុស្ស​រួមគ្នា​អភិវឌ្ឍ​ប្រទេស​វា​ប្រសើរ​ជាង​យក​ពេលវេលា​មក​ធ្វើការ​វាយប្រហារ​គ្នា​ដ៏​ឥតប្រយោជន៍​ ​។​

​ដោយ​មើលឃើញ​ពី​អត្តសញ្ញាណ​វិជ្ជមាន​របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​នេះហើយ​ ​ទើប​ប​ច្ចុ​-​ប្បន្ន​មានការ​គាំទ្រ​ ​យ៉ាងច្រើន​កុះករ​ពី​សំណាក់​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ ​ជាពិសេស​  ​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​គ្រប់​២៤​រាជធានី​-​ខេត្ត​ ​។​ ​លើសពីនេះ​ទៀត​ក៏មាន​ការគាំទ្រ​ពី​សំណាក់​កម្មករ​ ​កម្មការិនី​តាម​បណ្តា​រោងចក្រ​នានា​ ​បញ្ញា​វ័​ន្ត​ ​និស្សិត​ ​និង​ ​សាស្ត្រាចារ្យ​ផងដែរ​ ​នេះ​ជា​មោទនភាព​មួយ​ដែល​ហ្វ៊ុនស៊ិនប៉ិច​ពុំ​ធ្លាប់មាន​កាលពី​អតីតកាល​ ​។​ ​គណបក្ស​ហ្វ៊ុន​ ​ស៊ិនប៉ិច​ត្រូវបាន​មតិ​ជាតិ​និង​អន្តរជាតិ​ធ្លាប់បាន​ទទួលស្គាល់​ ​ថា​ ​ជា​គណបក្ស​ធំ​មួយ​ដែលមាន​ប្រវត្តិ​ដ៏​ច្បាស់លាស់​ ​និង​ជា​ភាគី​ហត្ថ​ន​លេ​ខី​នៃ​កិច្ចព្រមព្រៀង​ស​ន្តី​ភាព​ទីក្រុង​ប៉ារីស​ ​ថ្ងៃទី​២៣ ​តុលា​ ១៩៩១​ដែល​បាន​នាំមក​នូវ​លទ្ធិប្រជាធិបតេយ្យ​ ​របបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​ ​ភ្លេងជាតិ​ ​ទង់ជាតិ​ ​បា​វនា​ជាតិ​ ​សាសនា​ ​ព្រះមហាក្សត្រ​កាលពី​អំឡុង​ឆ្នាំ​ ១៩៩៣​ដែល​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​បានឈ្នះ​ឆ្នោត​រៀ​ប​ចំ​ ​ឡើង​ដោយ​អាជ្ញាធរ​បណ្តោះអាសន្ន​អង្គការសហប្រជាជាតិ​ ​ប្រចាំ​កម្ពុជា​ (UNTAC)​និង​បាន​ចូលរួម​អភិវឌ្ឍ​ប្រទេស​ឲ្យ​មានការ​រីកចម្រើន​រហូត​មកដល់​សព្វថ្ងៃនេះ​។​

​ដូច្នេះ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​បច្ចុប្បន្ន​ដែល​ដឹកនាំ​ ​ដោយ​ឯកឧត្តម​ ​កែវ​ ​ពុទ្ធរស្មី​ ​មគ្គុទ្ទេសក៍​គណបក្ស​ ​ឯកឧត្តម​ ​លឺ​ ​ឡាយស្រេង​ ​ប្រធានកិត្តិយស​ ​និង​ ​ឯកឧត្តម​ ​បណ្ឌិត​ ​ញឹក​ ​ប៊ុនឆៃ​ ​ប្រធាន​ប្រតិបត្តិ​គណបក្ស​ ​បាន​ឈានទៅរក​ភាព​ ​ជោគជ័យ​មួយកម្រិត​បន្ទាប់ពី​កំណែទម្រង់​ពី​ប្រធាន​ដឹកនាំ​ ​អស់​មួយជីវិត​មកជា​ប្រធាន​ដឹកនាំ​ដែលមាន​អាណត្តិ​៥​ឆ្នាំ​  ​ស្របទៅនឹង​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​ពេញលេញ​ ​ដែល​ពិភពលោក​តែងតែ​ប្រកាន់យក​យ៉ាង​ខ្ជាប់ខ្ជួន​ ៕​

ដោយ​ : ​ស៊ុន​ ​ស័ក្តិ​


រាស្រ្ត​កាន់​តែ​អស់​ជំនឿ បើ​ទោះ​បី​ជា​សម្តេច​ក្រុមព្រះ ​ខំ​បក​ស្រាយ​តាម​បែប​ប្រជា​ភិថុតិ យ៉ាង​ណា​ក៏ដោយ

បើ​ទោះ​បី​ជា​គណបក្ស​នរោត្តម រណឫទ្ធិ ខិតខំ​បក​ស្រាយ​លាង​ខ្លួន​តាម​រយ:​សេចក្តី​ប្រកាស​ព័ត៌មាន កាល​ពី​ថ្ងៃទី១៦ ខែវិច្ឆិកា​ ឆ្នាំ២០១១​នូវ​អ្វី​ដែល​គេ​ហៅ​ថា ជា​របៀប​ប្រជាភិថុតិ ដើម្បី​បំភ្លៃ មតិ​ជាតិ និង​អន្តរជាតិ​ឲ្យ​មាន​ការ​យល់​ច្រឡំ​មក​លើ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​បច្ចុប្បន្ន​ដែល​ដឹកនាំ​ដោយ​សហជីវិន កែវ ពុទ្ធរស្មី មគ្គុទ្ទេសក៍​គណបក្ស និង សហជីវិន ញឹក ប៊ុនឆៃ ប្រធាន​ប្រតិបត្តិ បាន​ធ្វើ​បក្ស​ប្រហារ​ទម្លាក់​ព្រះអង្គ​កាល​ពីថ្ងៃទី​១៨ តុលា ឆ្នាំ២០០៦ នោះ ស្តាប់​ទៅ​គឺ​រិតតែ​ធ្វើឲ្យ​ប្រជារាស្រ្ត​ស្អប់ និង​អស់​ជំនឿ​លើ​ព្រះអង្គ​ម្ចាស់ នរោត្តម រណឫទ្ធិ កាន់​តែ​ខ្លាំង ក្នុង​នាម​ខ្លួន​ជា អ្នក​ឥស្សរ​ជន​នយោបាយ​ជាន់​ខ្ពស់​មួយ​រូប មិន​ខ្វល់​រឿង​ផល​ប្រយោជន៍​ជាតិ​ជាធំ​ទេ គឺ​ខ្វល់​តែ​រឿង​លាភសក្ការ: និង​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ដើម្បី​រក្សា​ដីស្រែ​តែ​មួយ​ដុំ​ប៉ុណ្ណោះ។ លើស​ពីនេះ​ទៅ​ទៀត​ទ្រង់ រណឫទ្ធិ មិន​ត្រឹម តែ​មិន​ទទួល​ស្គាល់​នូវ​កំហុស​ឆ្គង​ក្នុង​ការ​ដឹកនាំ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ឲ្យ​ធ្លាក់​ជ្រោះ​យ៉ាង​ជ្រៅ​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​មាន​មហិច្ឆតា​ចង់​រំលាយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​ជា​ស្នា​ព្រះហត្ថ​ដ៏ថ្លៃថ្លា​របស់​សម្តេច​ព្រះ នរោត្តម សីហនុ ព្រះ​មហាវីរក្សត្រ​ខ្មែរ​នេះ​ចោល​ទៀត តាម​រយ:​ចង់​បំភ័ន្ត​មតិ​ជាតិ និង​អន្តរជាតិ​ឲ្យ​មាន​ការ​យល់​ច្រឡំ​ក្នុង​ការ​បង្កើត​ហ៊្វុនស៊ិនប៉ិច ដុះ​កន្ទុយ​៨១​ស្អីគេ​នោះ​ទៀត​ផង។

កត្តា​ទាំង​នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា បើ​ទោះ​បី​ជា​ទ្រង់ រណឫទ្ធិ ខិត​ខំ​ធ្វើ​ប្រជាភិថុតិ​យ៉ាង​ណា​ក៏​ដោយ ក៏​ប្រជាពល​រដ្ឋ​ទូទាំង​នគរ​អស់​ជំនឿ​ទៅ​លើ​ការ​ដឹកនាំ​ដែល​គ្មាន​ទំនួល​ខុស​ត្រូវ​របស់ ព្រះអង្គ​ទៀត​ហើយ។ ព្រោះ​រាល់​ទង្វើ របស់​ទ្រង់ រណឬទ្ធិ ទ្រង់​មិន​ខ្វល់​ពី​រក​មធ្យោបាយ​ក្នុង​ការ​បង្រួប​បង្រួម​ជាតិ ផ្សះផ្សា​ជាតិ​ដើម្បី​ឆ្ពោះ​ទៅ​រក​ការ​អភិវឌ្ឍន៍​ប្រទេស និង​ការពារ​បូរណភាព​ទឹកដី​នោះ​ទេ បែរ​ជា​បៀម​ឈាម​ព្រួស​ដាក់​អ្នក​ដទៃ​ ដើម្បី​តែ​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន របស់​ទ្រង់​តែ​អង្គ​ឯង​ប៉ុណ្ណោះ​គឺមិន​ខុស​ពីអី្វ​នៅ​ក្នុង​ព្រះរាជសារ ដែល​ជា​ព្រះ​សំណេរ​របស់​ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ​ខ្មែរ នៃ​រឿង​កំប្លែង​ដែល​មាន​ចំណង​ជើង​ថា «ការ​វិល​ត្រឡប់​មក​កម្ពុជា​វិញ នៃ​កញ្ជ្រោង​បិសាច» នោះ​ថា «កូន​ប្រសា​ស្រី​ខ្ញុំ ព្រះ​អង្គម្ចាស់ក្សត្រី នរោត្តម ម៉ារីរណឫទ្ធិ ទើប​នឹង​ឲ្យ​ដំណឹង​មក​ខ្ញុំ​ថា សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​នាំ​កញ្ជ្រោង​បិសាច (លោកស្រី អ៊ុក​ ផល្លា) អតីត​តារា​របាំ ព្រះ​រាជទ្រព្យ​នៃកម្ពុជា។

លោកស្រី​ម្នាក់​ដែល​នៅ​បម្រើ​សម្តេច​ព្រះមហាក្សត្រី ព្រះវររាជមាតា បាន​ប្រាប់​ខ្ញុំថា​ ៖ សម្តេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ បាន​ទទួល​បញ្ជា​ពី​ម្ចាស់​ស្នេហ៍​ដ៏​ស្រស់​ប្រឹមប្រិយ៍ របស់​ព្រះអង្គ​ឲ្យ​រិះរក​គ្រប់​មធ្យោបាយ​ដើម្បី​ប្រមូល​ប្រាក់​កាស​ឲ្យ​បាន​ច្រើន​ឲ្យ​ខ្លួន ព្រោះ​ថា នាង​នោះ​ចាប់​ផ្តើម​ខ្វះ​ខាត​ហើយ »។

ដូច្នេះ​អី្វ​ដែល​គណបក្ស​នរោត្តម រណឫទ្ធិ​បាន​ប្រកាស​ ព័ត៌មាន​ដោយ​ធ្វើ​ការ​ចោទ​ប្រកាន់​មក លើ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ថា បាន​ធ្វើ​បក្ស​ប្រហា​ទម្លាក់​ព្រះអង្គ​ម្ចាស់ រណឫទ្ធិ ពី​ព្រះ​ប្រធាន​ដើម្បី កេង​យក​ផល​ប្រយោជន៍​ខាង​នយោបាយ​របស់​ខ្លួន​នោះ គឺ​ផ្ទុយ​ស្រឡះ​ទាំង​ស្រុង ព្រោះ​ថា សមាជ វិសាមញ្ញ​ថ្ងៃទី១៨ តុលា ឆ្នាំ២០០៦ គឺ​ជា​សមាជ​ត្រឹមត្រូវ​ស្រប​តាម​ឆន្ទៈ​របស់​មតិ​ភាគច្រើន​លើស​លប់ របស់​ក្រុមប្រឹក្សា​ជាតិ នៃ​គណបក្ស​ធ្វើ​ការ​កែប្រែ​លក្ខន្តិក: និង​បទបញ្ជា​ផ្ទៃ​ក្នុង​ផ្លាស់​ប្តូរ​ពី​ប្រធាន​បក្ស មួយ​ជីវិត មក​ជា​ប្រធាន​បក្ស​ដែល​មាន​អាណត្តិ​ប្រាំឆ្នាំ​ស្រប​តាម​គោល​ការណ៍​ប្រជាធិបតេយ្យ​ជឿន លឿន​មួយ ហើយ​អង្គ​សមាជ​បាន​សម្រេច​ និង​រក្សា​ទុក​ព្រះ​តំណែង​របស់​សម្តេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ គង់​នៅ​ជា​មគ្គុទ្ទេសក៍​ប្រវត្តិសាស្រ្ត​គណបក្ស​ដដែល ប៉ុន្តែ​គួរ​ឲ្យ​សោក​ស្តាយ​ខ្លាំង​ណាស់​ដែល តំណែង​នេះ ត្រូវ​បាន​ច្រាន​ចោល​ដោយ​ទ្រង់ រណឫទ្ធិ អង្គឯង​និង​បរិវារ​មួយ​ចំនួន​ទៅ​វិញ គឺ​មិន​ខុស ពី​អី្វ​ដែល​ហៅ​ថា ជា​ការ​ល្មើស និង​ក្បត់​ឆន្ទ:ទៅ​នឹង​សេចក្តី​សម្រច​ចិត្ត​របស់​អង្គ​សមាជ ហើយ​ឈាន​ទៅ​រក​ការ​បង្កើត​គណបក្ស​ថ្មី​មួយ ដោយ​ដាក់​ព្រះនាម​ខ្លួន​ឯង​ទៀត​ផង។

អ្នក​សង្កេត​ការណ៍​ជាតិ និង​អន្តរជាតិ​ដែល​តាម​ដាន​ស្ថានការណ៍​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​បាន​លើក​ឡើង​ថា ភាព​ទ័ល​ច្រក​របស់​ទ្រង់ រណឫទ្ធិ ក្នុង​វិស័យ​នយោបាយ ក្រៅ​ពី​ការ​កេង​យក​ប្រជាប្រិយ​ភាព​តាម​រយៈ​ធ្វើ​ការ​វាយ​ប្រហារ​មក​លើ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​នោះ គឺ​ព្រះអង្គ​គ្មាន អី្វ​យក​មក​ប្រកួត​ប្រជែង​ ព្រោះ​ទ្រង់​មិន​បាន​ធ្វើអ្វី​ក្នុង​ការ​ជួយ​ស្រោច​ស្រង់​ប្រទេស​ជាតិ តួ​យ៉ាង​ដូច​ជា កាល​ពីខ្លួន​ធ្វើ​ជា​ប្រធាន​រដ្ឋសភា​នោះ គឺ​ទ្រង់​រណឫទ្ធិ​មិន​បាន​យក​ព្រះរាជ​តំរិះ​មក​គិត​គូរ​ពី​ទុក្ខ​លំបាក របស់​ប្រជាពលរដ្ឋ​ឡើយ គឺ​សុខ​ចិត្ត​លាលែង​ពី​តំណែង​រដ្ឋសភា​ដោយ​សារ​តែ​រឿង​ដីស្រែ​មួយ​អំពក តែ​ប៉ុណ្ណោះ។

ដូច្នេះ​បើ​ទោះ​បី​ជា​ទ្រង់ រណឫទ្ធិ ខិតខំ​ធ្វើ​ប្រជាភិថុតិ​ដើម្បី​កេង​យក​ផល​ប្រយោជន៍​ខាង​នយោបាយ យ៉ាង​ណា​ក៏​ដោយ ក៏​ប្រជារាស្ត្រ​មួយ​នគរ​បាន​ដឹង បាន​យល់​កាន់​តែ​ច្បាស់​ពី​ទង្វើ របស់​ទ្រង់ ជាពិសេស​គឺ​កាន់​តែ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ នៅ​តាម​មូលដ្ឋាន​ស្អប់​ព្រះអង្គ និង​អស់​ជំនឿ​លើ ព្រះអង្គ​ថែម​ទៀត​ផង។ ជាក់​ស្តែង​នៅ​ពេល​ថ្មីៗ​នេះ មាន​សមាជិក​មក​ពី​បណ្តា​គណបក្ស​ផ្សេងៗ​ជា​ច្រើន ដែល​ភាគ​ច្រើន​លើស​លប់​នោះ គឺ​សមាជិក​គណបក្ស នរោត្តម រណឫទ្ធិនៅ​គ្រប់​បណ្តា​រាជធានី-ខេត្ត បាន​ងាក​មក​គាំទ្រ​គណបក្ស​ហ៊្វុនស៊ិចប៉ិច​វិញ ព្រោះ​ដោយ​សារ​តែ​ពួក​គាត់​ទាំង​នោះ បាន​ដឹង​ពី​ទង្វើ​អាក្រក់​របស់​ព្រះអង្គ​គ្មាន​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ភាព​ជា​អ្នកដឹកនាំ​នោះ​ឡើយ៕


គណបក្ស​ហ៊្វុនស៊ិនប៉ិច កំពុង​ដើរ​ផ្លូវ​ត្រូវ​ឆ្ពោះ​ទៅ​រក​ជ័យជំនះ!

ចាប់​តាំង​ពី​ពេល​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ហៅ​កាត់​ថា គជប អនុវត្ត​កម្មវិធី​ការងារ​តាម​ប្រតិទិន នៃ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត និង​ការ​ចុះ​បញ្ជី​ឈ្មោះ បោះឆ្នោត​ពីថ្ងៃទី ១ ខែ​កញ្ញា ឆ្នាំ ២០១១ កន្លង​ទៅ​នេះ គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​ធ្វើ​សកម្ម ភាព​លេច​ធ្លោ​យ៉ាង​សកម្ម​បំផុត ដែល​សង្កេត​ឃើញ​បាន​នូវ​ភាព​មមាញឹក​ចុះ​ជាប់​មូលដ្ឋាន របស់​ថ្នាក់​ដឹកនាំ​គ្រប់​លំដាប់​ថ្នាក់ ចាប់ពី​ថ្នាក់​កំពូល រហូត​ដល់​ថ្នាក់​ឃុំ-សង្កាត់ នៅ​ទូទាំង ប្រទេស ដែល​សស្រាក់​សស្រាំ​ខុស​ប្លែក​ពី​អតីត​កាល។ អ្នក​ដឹកនាំ​មួយ​ចំនួន​នៅ ថ្នាក់​កណ្តាល ដែល​កាល​ពី​មុន​មិន​សូវ​មាន​សកម្មភាព​ប៉ុន្មាន ហើយ​ច្រើន​តែ​សម្ងំ​រង់ចាំ​ធ្វើ​ជា​អ្នក សង្កេត​ការណ៍ និង​ជា​អ្នក​ទស្សន៍ទាយ រំពឹង​រង់ចាំ​ទទួល​ផល​ប្រយោជន៍ បែរ​ជា​អ្នក​ឈាន​មុខ និង​សកម្ម ហើយ​អ្នក​ដឹកនាំ​ថ្នាក់​មូលដ្ឋាន ក៏ត្រូវ​បាន​លើក​ទឹកចិត្ត និង​រួម​ចំណែក​ដែល​ផុស ចេញ​ពី​ទឹកចិត្ត និង​ជំនឿ​មោះមុត​លើ​គណបក្ស​ហ៊្វុនស៊ិនប៉ិច។ ជា​ជំហានៗ គេ​ឃើញ​មាន​ការ ប្រកួត​ប្រជែង​គ្នា​ដណ្តើម​ស្នាដៃ​ក្នុង​ការ​ចុះ​ពង្រឹង​មូល​ដ្ឋាន​យ៉ាង​ក្លៀវ​ក្លា ហើយ​ម្នាក់ៗ​ហ៊ាន​ធ្វើ ពលីកម្ម​ចូលរួម​ចំណែក​ទាំង​កម្លាំង​កាយ​ចិត្ត ទាំង​ទ្រព្យធន គួរ​ជាទី​មោទនៈ។ ម្នាក់ៗ​ពុំសូវ ជួប​ជំនុំគ្នា​ជា​ក្រុមៗ​តាម​តុ​គុយទាវ ឬហាង​បាយ​ដូច​កាល​ពីមុន​ទៀត​ទេ ពីព្រោះ​គេ​គ្មាន​ពេល ទំនេរ​ដើរ​ទាត់​ខ្យល់ ហើយ​កាប់​បំពង់​រង់ចាំ​ទឹកភ្លៀង​តទៅ​ទៀត​ឡើយ ម្នាក់ៗ​កំពុង​តែ ខ្វល់​ខ្វាយ​ខ្វះ​ពេល​វេលា​សម្រាប់​ចុះពង្រឹង​មូលដ្ឋាន​រៀងៗ​ខ្លួន។ កំណែ​ទម្រង់​គណបក្ស ហ៊្វុន​ស៊ិនប៉ិច ដែល​សង្កត់​ធ្ងន់​លើ​លទ្ធផល នៃ​ការងារ​ដែល​សម្រេច​បាន នឹង​ត្រូវ​ទទួល​បាន ផល​តាម​ទំហំ នៃ​លទ្ធផល​នោះ បាន​ក្លាយ​ទៅ​ជា​កត្តា​ជម្រុញ និង​លើក​ទឹកចិត្ត​ដល់​ការ​ខឹតខំ ដោយ​ជំនឿ​មោះមុត​លើ​គោលការណ៍​របស់​គណបក្ស ជាពិសេស​ចំពោះ​ថ្នាក់​ដឹកនាំ​គណបក្ស ដែល​ធ្វើ​ការ​សម្រេច​ដោយ​សមូហភាព។ ម្នាក់ៗ​ពុំ​មាន​ពេល​វេលា​យក​ចិត្ត​ទុក​ដាក់​ពី​ការ​ទន្ទឹង រង់​ចាំ​មើល​ផ្លូវ​ដូច​កាល​ពី​មុន​ទេ ព្រោះ​វា​ហួស​ពេល​ដែល​ត្រូវ​គិតគូរ​ពី​ការ​អូសទាញ​ទៅ​ចូល បក្ស​នេះ ចូល​បក្ស​នោះ ដើម្បី​ប្តូរ​បាន​នូវ​លាភ​សក្ការៈ ឬ​បុណ្យ​សក្តិ នោះ គ្មាន​ផ្លូវ​សម្រាប់​ឱ្យ គេ​ស្រមើ​ស្រមៃ​ក្នុង​សុបិន​កណ្តាល​ថ្ងៃ​ទៀត​ឡើយ ។

ដោយ​ថ្នាក់​ដឹកនាំ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​បច្ចុប្បន្ន​មាន​ការ​ប្តេជ្ញាចិត្ត​មោះមុត មាន​ការ ឯកភាព​គ្នា​ជា​ធ្លុង​មួយ ប្រកាន់​ជំហរ​ហ្មឹង​ម៉ាត់​ដ៏​ត្រឹមត្រូវ​តាម​ស្មារតី នៃ​សេចក្តី​សម្រេច​ចិត្ត​របស់ សមាជ សមាជិក​រាល់​រូប​មាន​ជំនឿ​ជឿ​ជាក់​ចំពោះ​ជោគ​វាសនា​អនាគត​របស់​ខ្លួន មិន​ត្រឹម​តែ ប៉ុណ្ណោះ​សោត​ អតីត​សមាជិក​ដែល​ធ្លាប់​មាន​ស្វាមីភក្តិ​ចំពោះ​រាជានិយម បាន​ប្រមែ​ប្រមូល​គ្នា មក​ចូល​រួម​ជា​កម្លាំង​មហា​គ្រួសារ នៃ​ហ៊្វុនស៊ិនប៉ិច ជា​បន្ត​បន្ទាប់​រៀង​រាល់ថ្ងៃ ហើយ​នៅ​ភូមិ​ខ្លះ គឺ​មក​អស់​ទាំង​មួយ​ភូមិ ក៏​មាន ដូច​ករណី​នៅ​ស្រុក​កំពង់ត្រាច ខេត្ត​កំពត​កាល​ពី​ពេលថ្មីៗ នេះ។

មិន​ដល់​មួយ​សប្តាហ៍​ផង គិត​ចាប់​ពី​ពេល​ដែល​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​បើក​យុទ្ធនា​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត និង​ការ​ចុះបញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​អនុវត្ត​ការងារ​ពង្រឹង​មូលដ្ឋាន​របស់​ខ្លួន​ប្រកប​ដោយ​លទ្ធផល​ជា វិជ្ជមាន ហើយ​ដែល​គួរ​ជាទី​មោទនៈ​បំផុត ពុំ​ធ្លាប់​មាន​ពីមុន​មក ។ ទាំង​នេះ គឺ​បាន​មក​ដោយ សារ​ការ​ចូលរួម​ដ៏​ស្មោះស្ម័គ្រ​ពី​សមាជិក​នៅ​តាម​មូលដ្ឋាន ក្នុង​ជំនឿ​ជឿជាក់​លើ​ស្មារតី​បង្រួប​បង្រួម ស្តារ​ឡើង​វិញ​នូវ​កិត្តិយស​របស់​ហ៊្វុនស៊ិនប៉ិច ក្រោម​ការ​ដឹកនាំ​របស់​ថ្នាក់​ដឹកនាំថ្មី ដែល ហ៊ាន​លះបង់​ប្រយោជន៍​ផ្ទាល់​ខ្លួន​ដើម្បី​គណបក្ស និង​ផល​ប្រយោជន៍​របស់​ជាតិ។

ជំនឿ​មុតមាំ​ប្រកប​ដោយ​សុទិដ្ឋិនិយម​របស់​ប្រជារាស្ត្រ​ម្ចាស់​ឆ្នោត ពិត​ជា​កត្តា​ដ៏​ចំបង ជម្រុញ​ឱ្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ឈាន​ទៅ​រក​ការ​ស្តារ​ឡើង​វិញ​នូវ​មុខមាត់ និង​កិត្តិយស ដែល​ត្រូវ​លិចលង់​អស់​មួយ​រយៈ​ពេល​កន្លង​មក។ ប្រជារាស្ត្រ​ម្ចាស់​ឆ្នោត​បច្ចុប្បន្ន លោក​មាន ការ​ត្រិះរិះ​ពិចារណា ដឹង​ខុស​ត្រូវ និង​មាន​សុភវិនិច្ឆ័យ​បំផុត សូមកុំ​ស្រមើ​ស្រមៃ​ដោយ​ក្តី មើល​ងាយ​មើល​ថោក​ប្រជានុរាស្ត្រ​ខ្មែរ​ឱ្យ​សោះ  អ្នក​ណា​ធ្វើ អ្នក​ណា​ភូត អ្នក​ណា​កុហក គេ ស្គាល់​មុខ​អស់​ហើយ ។ ប្រជារាស្ត្រ​លោក​មាន​ភ្នែក មាន​ត្រចៀក លោក​ឃើញ និង​បាន​ឮ ដោយ​ផ្ទាល់ ថា​អ្នកណា​បាន​តែ​ស្រែក តែ​ពុំ​ធ្វើ ហើយ​អ្នកណា​ធ្វើតែ​មិន​ស្រែក។

ចាប់ពី​ពេល​នេះ​តទៅ គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​ជម្រះ​ជា​បណ្តើរៗ​នូវ​កម្អែល​សង្គម ដែល​មិន​ធ្វើ តែ​ចាំតែ​រិះគន់ ហើយ​មិន​ចេញ​ទ្រព្យ​ធន រង់ចាំតែ​ទទួល​ផល​កម្រៃ ដូច​បញ្ញើ​ក្អែក អ្នក​ទាំង​នោះ មួយ​ចំនួន​ភ្ញាក់​រលឹក​ទាន់​ពេល​វេលា ក៏​ត្រូវ​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី សំណាក់​សមាជិក​របស់​ខ្លួន មួយ​ចំនួន​ទៀត​ផ្សង​សំណាង​ប្តូរ​កន្លែង​ថ្មី​ក្នុង​ក្តី​រំពឹង​ថា អាច​ស្រួល ជាង​នៅ​ជាមួយ​ហ៊្វុនស៊ិនប៉ិច តែ​មិន​អី​ទេ នេះ​ជា​សិទ្ធិសេរីភាព​របស់​គេ ។ យើង​សូម​អំពាវនាវ ដល់​អ្នក​ដែល​នៅ​ស្ទាក់​ស្ទើរ មុខ​មិន​ទៅ ក្រោយ​ក៏​មិន​មក ថា ពេលវេលា​មិន​នៅ​រង់ចាំ​អ្នក​ទេ បើ​មិន​ជួយ​ចូក​ជួយ​ចែវ កុំយក​ជើង​រាទឹក បើ​សម្រេច​ចិត្ត​យ៉ាង​ណា យើង​ស្វាគមន៍​ជា​និច្ច តែ សុំកុំ​រស់​នៅ​ជា​បញ្ញើរ​ក្អែក​តទៅ​ទៀត ពុំមាន​លទ្ធផល​ល្អ​សម្រាប់​ខ្លួន​ដូច​ពេល​មុន​ទៀត​ទេ សូម​ជ្រះ​ស្រឡះ ចាប់​ពី​ពេល​នេះ​ទៅ។ អ្នក​ហែរហម អ្នក​តាម​ចាក់​បណ្តោយ អ្នក​ចាំស៊ី​ពែរ ពុំមាន​នៅ​ក្នុង​ជួរ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ទៀត​ទេ៕

ដោយ សម្លេង​ហ៊្វុន​ស៊ិនប៉ិច


សូម​ក្រឡេក​មើល​មូលដ្ឋាន​ផង កុំ​មានះ​បំផ្លាញ​ផ្ទះ​កំណើត​របស់​ខ្លួន

គណបក្ស​ហ៊្វុនស៊ិនប៉ិច ធ្លាប់​បាន​ឆ្លង​កាត់​នូវ​ភាព​រីក​ដុះដាល​រុងរឿង​ថ្កើង​ថ្កាន ឆ្លង​កាត់​នូវ ឧបសគ្គ​ទាំងឡាយ រហូត​ដល់​សម្រេច​បាន​ជោគជ័យ​ដ៏​ត្រចះត្រចង់​នៅ​ក្នុង​ឆាក​នយោបាយ​ជាតិ ដោយ​ដណ្ដើម​បាន​ជ័យជម្នះ​គួរ​ជា​ទី​មោទនៈ ។ ជោគជ័យ​នោះ មិន​មែន​កើត​ឡើង​ដោយ ចៃដន្យ នោះ​ឡើយ ធាតុពិត​គឺ​ទទួល​បាន​មក​ពី​ការ​ប្រឹងប្រែង​ចូល​រួម​ចំណែក​ពី​គ្រប់​សំណាក់​ស្រទាប់​ប្រជា​ពលរដ្ឋ គ្រប់​មជ្ឈដ្ឋាន ដោយ​អ្នក​ទាំង​នោះ​មាន​ជំនឿ​មុតមាំ​លើ​ការ​តស៊ូ​ដ៏​ស្វិតស្វាញ​ប្រកប​ដោយ ឧត្តមគតិ​ជាតិ​ជាររៀង​រហូត​ ចាប់​ពី​ទសវត្សរ៍​ឆ្នាំ ១៩៨០ មក ជាពិសេស​ត្រូវ​បាន​ចំណាយ​មិន​អាច កាត់​ថ្លៃ​បាន​ទាំង​ញើស​ឈាម អាយុ​ជីវិត ទ្រព្យ​សម្បត្តិ​ឥតគណនា ។ ចរន្ត​នៃ​ការ​វិល​ត្រឡប់​មក​វិញ នូវ​របប​រាជានិយម ដែល​ធ្លាប់​ផ្តល់​នូវ​សេចក្តី​សុខ​ក្សេមក្សាន្ត​ដល់​ប្រជារាស្ត្រ រៀង​រហូត​ដល់​សម័យ សង្គមរាស្ត្រ​និយម ជាមូលដ្ឋាន​ចម្បង​នៃ​ការ​ជម្រុញ និង​ផ្តល់​នូវ​ចំណែក​ដ៏ធំ​សម្រាប់​ការ​ធ្វើ​ឱ្យ​មាន ការ​ផ្លាស់ប្ដូរ ហើយ​ងាក​មក​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ដល់​គណបក្ស​ហ៊្វុនស៊ិនប៉ិច នៅ​ក្នុង​ការ​បោះ ឆ្នោត​សកល​នៅ​កម្ពុជា នា​ឆ្នាំ ១៩៩៣ ។ ដោយ​ឡែក សហសេវិក​អតីត​យុទ្ធជន​នៅ​មូលដ្ឋាន​ដើម កំណើត​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​ដក់​ដឹត​ជាប់​ក្នុង​ក្រអៅ​បេះដូង​នូវ​មនោគមន៍វិជ្ជា​ដែល ចាក់ឫស​ជ្រៅ​មិន​អាច​ដុស​ខាត​ជ្រះ​ស្រឡះ និង​ផ្តាច់​ចេញ​ពី​ព្រះរាជបិតា​ស្ថាបនិក​ហ៊្វុនស៊ិនប៉ិច ជា​អមតៈ ទោះបី​ត្រូវ​បាន​ជួប​នឹង​គ្រោះ​វិបត្តិ​ធ្ងន់ធ្ងរ​គ្រប់​រូបភាព​ក៏ដោយ ។ ផ្តើម​ចេញ​ពីនេះ​ហើយ ដែល​គណបក្ស​ហ៊្វុនស៊ិនប៉ិច មិន​ត្រូវ​បាន​រលត់ផុត​ពី​ឆាក​នយោបាយ​នៅ​កម្ពុជា​ជា​ដាច់ខាត ផ្ទុយ ទៅ​វិញ ត្រូវ​បាន​ស្តារ​និង​ពង្រឹង​ឡើង​វិញ​ជា​លំដាប់ ។

ទន្ទឹម​នឹង​នេះ គេ​សង្កេត​ឃើញ​ថា នៅ​ខណៈ​ដែល​គណបក្ស​ហ៊្វុនស៊ិនប៉ិច កំពុង​ត្រូវ​បាន ស្តារ​ប្រជាប្រិយភាព​របស់​ខ្លួន និង​ត្រូវ​បាន​ពង្រីក​ពង្រឹង​ឡើង​វិញ​នោះ ក៏​មាន​អ្នក​ដែល​មាន​កំណើត ពី​ហ៊្វុនស៊ិនប៉ិច​ជិត​ស្និទ្ធ​បំផុត បែរ​ជា​កំពុង​ដើរ​តួ​ជាន់​ពន្លិច និង​កំពុង​ធ្វើ​សកម្មភាព​បំផ្លិច​បំផ្លាញ គណបក្ស​ដែល​ធ្លាប់​បាន​ផ្តល់​កំណើត​ឱ្យ​ខ្លួន​មាន​មុខ​មាត់ មាន​បុណ្យ​សក្តិ មាន​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់ មាន​ទ្រព្យសម្បត្តិ ច្រើន​ជាង​កាល​ដែល​ខ្លួន​នៅ​ជ្រកកោន​ឯ​បរទេស រាប់​សឹប​ដង ។ អ្នកនោះ​ឯង មិន​ត្រឹមតែ​មិន​ទៅ​អើត​មើល​សួរ​សុខទុក្ខ​ប្រជាពលរដ្ឋ​អ្នក​ធ្លាប់​គាំទ្រ​ខ្លួន​កាល​ពី​អតីត​កាល​ មុន​ពេល​បង្កើត​គណបក្ស​នៅ​ឯ​មូលដ្ឋាន​កំណើត នៃ​ហ៊្វុនស៊ិនប៉ិច​នោះ​ទេ កុំ​ថា​ពេល​ដែល​ខ្លួន​នៅ​កាន់ អំណាច​កំពូល​របស់​រដ្ឋ សូម្បី​តែ​នៅ​ពេល​ធ្លាក់​ផុត​ពី​អំណាច​ដូច​ពេល​នេះ ក៏​រឹតតែ​ឆ្ងាយៗ​សែន ឆ្ងាយ​ទៅ​ហោង ពីព្រោះ​គាត់​រវល់​ផ្តោត​តែ​ទៅ​លើ​កន្លែង​ណា​ដែល​ថ្នាក់​ដឹកនាំ​ហ៊្វុនស៊ិនប៉ិច​បច្ចុប្បន្ន កំពុង​ខឹតខំ​ពង្រឹង។ បុគ្គល​រូប​នោះ កំពុង​តែ​ដើរ​បំភ័ន្ត​មតិ​ជាតិ ជា​ពិសេស​ពី​បណ្តា​សមាជិក និង អ្នក​គាំទ្រ​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​ខិតខំ​អូស​ទាញ​ឱ្យ​គេ​ងាក​មក​គាំទ្រ​ខ្លួន​វិញ ដោយ​ឥត អៀន​ខ្មាស ហ៊ាន​ភូតកុហក បោក​ប្រាស​បំភ័ន្ត​ការពិត បញ្ចៀស​នូវ​កំហុស​ឆ្គង​របស់​ខ្លួន ទម្លាក់​កំហុស ទៅ​លើ​អ្នក​ផង ។ អ្វី​ដែល​មិន​គួរ​ឱ្យ​ជឿ​នោះ គឺ​គេ​ហ៊ាន​តិះដៀល និង​ភូតកុហក​ថា គណបក្ស​ហ៊្វុន​ស៊ិន​ប៉ិច បច្ចុប្បន្ន​មិន​មែន​ជា​គណបក្ស​រាជានិយម​ពិតប្រាកដ​ទេ មាន​តែ​បក្ស​របស់​គេ​ប៉ុណ្ណោះ​ដែល ជា​បក្ស​រាជានិយម  គេ​មិន​បាន​នឹក​ឃើញ​នូវ​កំណើត​របស់​ហ៊្វុនស៊ិនប៉ិច​នោះ​ឡើយ ថា​តើ អ្នក​ណា ជា​អ្នក​បង្កើត ។ នៅ​ក្នុង​លោក​នេះ សង្ស័យ​ថា មាន​តែ​កូន​អកតញ្ញូ​ម្នាក់​នេះ​ប៉ុណ្ណោះ ដែល​ហ៊ាន​ធ្វើ​របៀប​នេះ ។ ប្រជារាស្ត្រ​អ្នកផង​ដែល​នៅ​ក្រៅ​ឆាក​ហ៊្វុនស៊ិនប៉ិច មិន​ត្រឹម​តែ​សើច ចំអក​ដល់​បុគ្គល​នោះ​ទេ តែ​គេ​បាន​ណែនាំ និង​ចោទ​សួរ​សមាជិក ហ៊្វុនស៊ិនប៉ិច ថា ហេតុអ្វី​ក៏ នៅ​ចិត្ត​ល្អ​ដល់​ណា​ទៀត មិន​ព្រម​តបត ឬ​ប្រដៅ​កូន​អកតញ្ញូ​បែប​នេះ​ខ្លះ​ទៅ ដើម្បី​ដាស់​តឿន​សតិ ឱ្យមាន​ភាព​ប្រក្រតី​វិញ កុំឱ្យ​គាត់​កាន់​តែ​លង់​ខ្លួន​ជ្រៅ​ទៅៗ ភ្លេច​អស់​នូវ​ឧត្តមគតិ​ដែល​ធ្លាប់​មាន កាល​ពី​ពេល​មុន​នោះ? អ្នក​ខ្លះ​បាន​ប្រាប់​សមាជិក​ហ៊្វុនស៊ិនប៉ិច​ថា បុគ្គល​នោះ​ឯង​កាន់​តែ​វង្វេង មែន​ទែន​ហើយ គាត់​ដូច​អ្នក​អវិជ្ជា​អីចឹង អ្វី​ដែល​ខ្លួន​ឯង​យក​មិន​បាន គឺមិន​ឱ្យ​អ្នក​ណា​យក​បាន​ឡើយ គាត់​ត្រូវ​មោហ៍បាំង​មើល​អ្វី​មិន​ឃើញ​ទៀត​ទេ គិត​ថា គ្មាន​អ្នក​ណា​គ្រាន់​ជាង​ខ្លួន បើ​ខ្លួន​គ្រប់គ្រង​មិន​បាន អ្នក​ដទៃ​ក៏​មិន​អាច​គ្រប់គ្រង​បាន យ៉ាង​ហោច​ណាស់​ក៏​ត្រូវ​បំផ្លាញ ហ៊្វុនស៊ិនប៉ិច ឱ្យ​រយះ​ខ្ទេចខ្ទាំ​ទើប​សម​មុខ ។ យើង​ហាក់​ដូច​ជា​ចង់​គាំទ្រ​មតិ​ចុងក្រោយ​នេះ​ដែល ពី​ព្រោះ​បើ យើង​វិភាគ និង​ពិនិត្យ​ដល់​សកម្មភាព​របស់​ក្រុម​បុគ្គល​រូប​នោះ ឃើញ​ថា ហាក់​ដូច​ជា​មិន​ខុស​ឆ្ងាយ​ប៉ុន្មាន​ឡើយ ពី​ព្រោះ​នៅ​ជុំវិញ​គាត់​នោះ មាន​តែ​អាម៉ី​អាថោង ដែល​ចាំតែ​លើក​សរសើរ​គ្រប់​បែប​យ៉ាង  ទោះបី​បក្ស​របស់​ខ្លួន​ដែល​ទើប​បង្កើត​ថ្មី​គ្មាន​មូល​ដ្ឋាន​ខ្លួន​ឯង ដោយ​សេង​យក​ពី​គេ ហើយ មក​ផ្លាស់​ប្តូរ​យីហោ​ពីរបី​លើក​មក​ហើយ ហើយ​ខ្លួន​ឯង​ក៏​សារភាព​ផង​ដែរ​ថា គ្មាន​ទាំង​ធនធាន​ផង យើង​ជួយ​បន្ថែម​ឱ្យ​ទៀត គឺ​គ្មាន​មនុស្ស​ដែល​មាន​កំណើត​ពី​ហ៊្វុនស៊ិនប៉ិច នៅ​គាំទ្រ​ផង  តើ​នឹង​មាន អ្វី​នឹង​ងាយ​ប្រមូល​សម្លេង​គាំទ្រ​ពី​ប្រជារាស្ត្រ​ខ្មែរ ? ប្រជារាស្ត្រ​ខ្មែរ​បច្ចុប្បន្ន មិន​សូវ​ជា​ឆោត​ល្ងង់ ងាយ​ស្រួល​ឱ្យ​គេ​បោកប្រាស់​កុហក​បាន​ឡើយ ពី​ព្រោះ​លោក​ធ្លាប់​ត្រូវ​បាន​គេ​បោកប្រាស់​ពីរ បី លើក​រួច​មក​ហើយ គេ​ធ្លាប់​បាន​ប្រគល់​សេចក្តី​ទុកចិត្ត​ឱ្យ​ខ្លួន​បាន​ដឹកនាំ​កាន់​កាប់​អំណាច​កំពូលៗ ពីរ​លើក​រួច​មក​ហើយ គេ​បាន​ដឹង​ច្បាស់​ណាស់ ។ បុគ្គល​រូប​នោះ​ក៏​មិនមែន​មិន​ដឹង​ខ្លួន​ទេ គាត់​នៅ តែ​បន្ត​ប្រឹង​តទៅ​ទៀត មិន​មែន​ប្រឹង​ដើម្បី​បាន​កាន់​អំណាច​កំពូល​របស់​រដ្ឋ​ដូច​មុន​ទេ គឺ​ប្រឹង​ដើម្បី បាន​ទៅ​ចូល​រួម​ចំណែក​ក្រែង​លោក​ត្រូវ​បាន​គេ​អាណឹត​ឱ្យ​ចូលរួម​នៅ​ក្នុង​ការ​គ្រប់គ្រង​ដឹកនាំ ប្រទេស​ជាតិ​ខ្លះ ។ យើង​សូម​ជម្រាប​ថា សូម្បី​តែ​ប្រជារាស្ត្រ​អ្នក​ខ្សត់ខ្សោយ​ចំណេះដឹង​យ៉ាង​ណាក្តី ក៏​លោក​នៅ​ចាំ​បាន​ច្បាស់​ណាស់ ថា គណបក្ស​ប្រជាជន​កម្ពុជា តែង​តែ​គូស​បញ្ជាក់​ជា​ញឹកញាប់ ថា គណបក្ស​ហ៊្វុនស៊ិនប៉ិច​នឹង​នៅ​តែ​ជា​ដៃគូ​ក្នុង​រដ្ឋាភិបាល បើ​គណបក្ស​ប្រជាជន ឈ្នះ​ឆ្នោត ហើយ​សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នៅ​តែ​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​នោះ ។ ហេតុនេះ សូម​បន្ត​ប្រឹង​តទៅ​ទៀត​ទៅ ក្រែង​បាន​ចូល​រួម​ក្នុង​ការ​ដឹកនាំ​រដ្ឋាភិបាល​នៅ​ពេល​អនាគត ។ តែ​ធាតុ​ពិត មិន​បាច់​ពិបាក​ទៅ​ជម្រាប​គាត់​ទេ ពីព្រោះ​គាត់​មាន​ចំណេះ​ដឹង​ជ្រៅជ្រះ​ណាស់ មិនមែន​គាត់​មិន​ដឹង​ថា ប្រឹង​យ៉ាង​ណា​ក៏ទៅ​មិន​រួច​ដែរ តែ​អ្វី​ដែល​ប្រឹង​បច្ចុប្បន្ន​នេះ គឺ​ត្រដរ​ខ្យល់ ក្រែង​លោ​បាន​កំទេច​គណបក្ស​ហ៊្វុនស៊ិនប៉ិច ឱ្យ​វា​រលាយ​ទៅ ខ្លួន​អាច​នឹង​មក​ជំនួស​វិញ? សូម​កុំ យល់សប្ដិ​ទាំង​ថ្ងៃ ធ្វើអ្វី ទុក​ទ្រព្យ​ដែល​បាន​សន្សំ​ពីកាល​មុន​ចាយ​វាយ​កំដរ​វ័យ​ទៅ ប្រសើរ​ជាង ព្រោះ​អី​ប្រយ័ត្ន​ប្រវត្តិសាស្ត្រ​ចារិក​ម្តង​ទៀត​ថា អ្នក​ណា​ជា​អ្នក​បំផ្លាញ​គណបក្ស​ដែល​ធ្លាប់​ផ្តល់ កំណើត​ដល់​ខ្លួន​នោះ ។ បើ​ឆ្លាត នៅ​មិន​ទាន់​ហួស​ពេល​ទេ សូម​ដកខ្លួន​ទៅ​រួម​ចំណែក​ដង្ហែ​ស្ថាប័ន កំពូល​របស់​ជាតិ​ដោយ​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​ទៅ​ប្រសើរ​ជាង  បើ​ចូល​ប្រឡូក​នយោបាយ ក្រែង​ក្មេងៗ​វា​ហ៊ាន​តិះដៀល​មិន​បន្ធូរ​ដៃ មិន​ស្គាល់​ពូជ​អំបូរ និង​ប្រវត្តិ​នោះ? សូម​ទុក​ឱកាស​ឱ្យ អ្នក ដែល​គេ​ស្រឡាញ់​រាជានិយម​ប្រមូល​ផ្តុំ​ជុំវិញ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដើម្បី​ស្តារ និង​ពង្រឹង​ឡើង វិញ ឈាន​ទៅ​រក​ជ័យ​ជំនះ​ដ៏​ត្រចះត្រចង់ ដូច​ដែល​ធ្លាប់​មាន​ពី​អតីត​កាល៕


ចំណង​មិត្ត​ភាព​រវាង​បក្ស​កុម្មុយនីស្ត​ចិន និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ត្រូវ​បាន​ពង្រឹង​ពង្រីក​កាន់​តែ​រឹងមាំ​ថែម​ទៀត

ទោះបី​ជា​មាន​ការ​វាយ​ប្រហារ​ពី​អ្នក​នយោបាយ​មួយ​ក្តាប់​តូច​ថា គណបក្ស​ហ៊្វុនស៊ិនប៉ិច​បច្ចុប្បន្ន មិន​មែន​ជា​គណបក្ស​រាជានិយម​យ៉ាង​ណា​ក៏​ដោយ ក៏​មជ្ឈដ្ឋាន​ជា​ទូទៅ​ ក៏​ដូច​ជា​សាធារណ​មតិ​ជាតិ និង​អន្តរជាតិ នៅ​តែ​ទទួល​ស្គាល់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ថា​ជាគណបក្ស​រាជានិយម​ដើរ​តាម​ព្រះរាជ​មាគ៌ា​សីហនុ​និយម​ជា​និច្ច។

ជាក់​ស្តែង​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម ចូវ យ៉ុងខាង សមាជិក​អចិន្រ្តៃយ៍ នៃ​ការិយាល័យ​នយោបាយ​មជ្ឈឹម​បក្ស​កុម្មុយនីស្ត​ចិន និង​គណៈប្រតិភូ​ជាន់​ខ្ពស់​មក​កាន់​ប្រទេស​កម្ពុជា តាម​ការ​អញ្ជើញ​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​នោះ គឺ​ជា​ការ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់​ថែម​ទៀត​ថា គណបក្ស​ហ៊្វុនស៊ិនប៉ិច​មិន​ឯកោ​ដូច​ក្រុម​ជន​អគតិ​បាន​ធ្វើ​ការ​វាយ​ប្រហារ​ទាំង​ដឹង​ខ្លួន​ថា ទៅ​ពុំ​រួច​នោះ។

ជា​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម ចូវ យ៉ុងខាង កាល​ពី​ថ្ងៃទី​១៩ ដល់​ថ្ងៃទី​២១ ខែ​សីហា ឆ្នាំ​២០១១​នោះ គឺ​នៅ​វេលា​ម៉ោង​១១ និង​២០នាទី​ព្រឹក​ថ្ងៃទី​២០ ខែ​សីហា ឯកឧត្តម កែវ ពុទ្ធរស្មី មគ្គុទ្ទេសក៍​គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​ជួប​សវនាការ​ជាមួយ​ឯកឧត្តម ចូវ យ៉ុងខាង នៅ​ទីស្នាក់​ការ​កណ្តាល​គណបក្ស​ហ៊្វុនស៊ិនប៉ិច​រាជធានីភ្នំពេញ។

ក្នុង​ឱកាស​នោះ ភាគី​ទាំង​ពីរ​បាន​បង្ហាញ​នូវ​ការ​យក​ចិត្ត​ទុកដាក់​ចំពោះ​គ្នា​ទៅ​វិញ ទៅ​មក​យ៉ាង​កក់ក្តៅ និង​បាន​ផ្លាស់​ប្តូរ​ព័ត៌មាន និង​ទស្សនៈ​ជុំវិញ​គណបក្ស​រៀងៗ​ខ្លួន​ក្នុង​បរិយាកាស​ជិត​ស្និទ្ធ ប្រកប​ដោយ​មិត្ត​ភាព និង​ភាតរភាព​ថែម​ទៀត​ផង។

ជាមួយ​គ្នា​នោះ​ដែរ បន្ទាប់​ពី​កិច្ច​សវនាការ​ដែល​មាន​អត្ថន័យ​ជា​ប្រវត្តិសាស្រ្ត​នេះ​មក គឺ​មាន​ពិធី​ចុះ​ហត្ថលេខា​លើ​អនុសារណៈ​ស្តីពី​កិច្ច​សហ​ប្រតិបត្តិ​ការ​គណបក្ស​កុម្មុយនីស្ត​ចិន ជា​មួយ​គណបក្ស​ហ៊្វុនស៊ីនប៉ិច ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក រវាង​ឯកឧត្តម ញឹក ប៊ុនឆៃ ប្រធាន​ប្រតិបត្តិ​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​ឯកឧត្តម វ៉ាង ជារុយ រដ្ឋមន្រ្តី​ទំនាក់​ទំនង​អន្តរជាតិ នៃ​ការិយាល័យ​នយោបាយ​មជ្ឈឹម​បក្ស​កុម្មុយនីស្ត​ចិន។ ហើយ​ពិធី​ដ៏​មហា​ឡារឹក​នេះ​ទៀត​សោត បាន​ប្រព្រឹត្តិ​ទៅ​ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​របស់​ឯកឧត្តម កែវ ពុទ្ធរស្មី មគ្គុទ្ទេសក៍​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​ឯកឧត្តម ចូវ យ៉ុងខាង សមាជិក​អចិន្រ្តៃយ៍ នៃ​ការិយាល័យ​នយោបាយ​មជ្ឈឹម​បក្ស​កុម្មុយនីស្ត​ចិន។

គួរ​បញ្ជាក់​ថា គណបក្ស​ហ៊្វុនស៊ិនប៉ិច​នៅ​តែ​ប្រកាន់​ជំហរ «ចិន​តែមួយ» ដដែល។ ជំហរ​បែប​នេះ ក៏​ស្រប​គ្នា​នឹង​គណបក្ស​ប្រជាជន​កម្ពុជា ជា​ដៃគូ​ក្នុង​រាជរដ្ឋាភិបាល​ចម្រុះ​បច្ចុប្បន្ន​ផង​ដែរ។

នៅ​ក្នុង​ពិធី​លៀងសាយភោជ​ជូន​ឯកឧត្តម ចូវ យ៉ុងខាង និង​ប្រតិភូ​ជាន់​ខ្ពស់​នៅ​សណ្ឋាគារ​អាំងទែ​កង់ទីណង់តាល់ ឯកឧត្តម​បាន​មាន​ប្រសាសន៍​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​កិច្ច​សហប្រតិបត្តិការ​រវាង​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​ប្រជាជន​កម្ពុជា ក្រោម​ម្លប់​ដ៏​ត្រជាក់​របស់​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ធ្វើ​ឲ្យ​មាន​សន្តិភាព និង​ការ​អភិវឌ្ឍន៍​នៅ​ពាស​ពេញ​ផ្ទៃ​ប្រទេស​ដូច​សព្វ​ថ្ងៃ។

រហូត​មក​ដល់​ពេល​នេះ គណបក្ស​ហ៊្វុនស៊ិនប៉ិច​នៅ​តែ​លេច​មុខ​នៅ​លើ​ឆាក​អន្តរជាតិ​ដដែល ហើយ​ក៏​ផ្ទុយ​ពី​អ្វី​ដែល​អ្នក​នយោបាយ​អគតិ​មួយ​ក្តាប់​តូច​ប្រឹង​ឃោសនា​ទាំង​ងងឹត​ងងុល ធ្វើ​ការ​មួល​បង្ខូច​ឥតឈប់ឈរ ទាំង​មិន​បើក​ភ្នែក​មើល​ផង​នោះ។ គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​បាន​ប្រឹង​ប្រែង​ចុះ​មូល​ដ្ឋាន​ដូច​ភ្លៀង​រលឹម ដើម្បី​ជម្រុញ​លើក​ទឹក​ចិត្ត​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ឲ្យ​យល់​កាន់​តែ​ច្បាស់​ថែម​ទៀត​លើ​ទង្វើ​ដ៏ល្អ​របស់​មន្រ្តី​គណបក្ស​ហ៊្វុនស៊ិនប៉ិច។ ដូចនេះ​សូម​បង​ប្អូន​ប្រជាពលរដ្ឋ​ទាំង​អស់ សូម​ពិចារណា​ហើយ ពិចារណា​ទៀត ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ ដើម្បី​ចូល​រួម​លើក​ស្ទួយ​ដល់​មហា​គ្រួសារ​ហ៊្វុនស៊ិនប៉ិច​ឲ្យ​ទទួល​បាន​ជោគជ័យ ដូច​ការ​ឈ្នះ​ឆ្នោត​កាល​ពី​ឆ្នាំ​១៩៩៣៕


Facebook